Ad Code

ក្រុមហ៊ុន​TESK Green​ បើក​សម្ពោធ​ការិយាល័យ​តាំង​បង្ហាញ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​



​ភ្នំពេញ ​៖​ ដោយ​មើលឃើញ​ពី​តម្រូវ​ការកើនឡើង​ផ្នែក​ប្រព័ន្ធ​ទិន្នន័យ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទើប​ក្រុមហ៊ុន​ផ្តល់​សេវា​ដំណោះស្រាយ​ចម្រុះ ​ឈ្មោះថា TESK Green Co.Ltd បានប្រកាស​បើក​សម្ពោធ​ការិយាល័យ​តាំង​បង្ហាញ​ថ្មី​របស់ខ្លួន ​ក្នុង​គោលបំណង​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន Vertiv​។​

ក្រុមហ៊ុន TESK Green គឺជា​អ្នកផ្តល់​សេវា​ និង​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​វិស្វកម្ម​ដែល​អាច​ជឿ​ទុកចិត្តបាន​។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ដែលជា​ក្រុមហ៊ុន​ឯកជន​ហើយ​មាន​ក្រុមការងារ​គ្របដណ្ដប់ និង​មាន​ទីតាំង​បម្រើ​សេវា​ធុរកិច្ច​ជា​យុទ្ធសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការិយាល័យ​តាំង​បង្ហាញ​នេះ ស្ថិតនៅក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន TESK Green នៅ​ទីក្រុង​ភ្នំពេញ និង​បើក​ឲ្យ​ដំណើរការ​ចាប់ពី​ខែ​នេះ​តទៅ ដោយមាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ​ចម្រុះ​ស្ដីពី​ទិន្នន័យ​ខ្នាត​តូច​របស់​ក្រុមហ៊ុន Vertiv តួយ៉ាង​ដូចជា SmartCabinet ™, ឧបករណ៍ ទប់​ភ្លើង (UPS ដូចជា Liebert ® NXc ™ និង Liebert ITA ™ ក៏ដូចជា​ដំណោះស្រាយ​ផ្នែក​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន​ដែលមាន​ឈ្មោះថា Liebert RDU​។​

លោក ទូច ប៉ូ​លីន នាយក​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច​របស់​ក្រុមហ៊ុន TESK Green បាន​បញ្ជាក់ថា "​យើង​បាន​ចំណាយពេល​១៦​ថ្ងៃ ដើម្បី​រៀបចំ​ការិយាល័យ​តាំង​បង្ហាញ​របស់​យើង​ដោយមាន​ជំនួយ​ និង​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Vertiv"​។ "​យើង​បានកត់សម្គាល់​ឃើញថា ​អតិថិជន​ក្នុងស្រុក​ឥឡូវនេះ​កំពុង​សំឡឹង​មើល ឃើញ​ពី​គុណ​តម្លៃ​ នៃ​ការវិនិយោគ​ក្នុង​ផ្នែក​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាតតូច និង​ផលិតផល​សហ​គ្រាស​តាម​កាលៈទេសៈ​ដទៃទៀត​រ​បស់​ក្រុមហ៊ុន Vertiv ដែលមាន​ប្រសិទ្ធភាព​ថាមពល និង​ដំណោះ​ស្រាយ​ដ៏​ល្អ​ពេញចិត្ត​។​”

លោក​បាន​បន្តថា “​យើង​សង្ឃឹមថា​ការិយាល័យ​តាំង​បង្ហាញ​នេះ នឹង​ផ្តល់​ឲ្យ​អតិថិជន​របស់​យើង​នូវ​វិធីសាស្ត្រ​ជំនួយ​មួយ ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​ដំណោះស្រាយ​ ដែល​នឹង​អាចជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ពួកគេ ក៏ដូចជា​ការអនុវត្ត​កម្មវិធី​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។ "

Vertiv SmartCabinet គឺជា​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាត​តូច​ពេញលេញ​ចម្រុះ​មួយ ដែល​ផ្ទុក​ទៅ​ដោយ​ថាម​ពល ការគ្រប់គ្រង​កម្ដៅ ឧបករណ៍ ទ​ប់​ភ្លើង (UPS និង​ការត្រួតពិនិត្យ​នៅក្នុង​ដំណោះស្រាយ​តូចៗ​ដែល​ល្អប្រសើរ​បំផុត​សម្រាប់​ដំណើរការ​កម្មវិធី​ជាច្រើន​ដូចជា ពាណិជ្ជកម្ម​ទីផ្សារ​លក់រាយ រដ្ឋាភិបាល ធនាគារ និង​ការផលិត​ផលិតផល​ផ្សេងៗ​។ ដំណោះស្រាយ​លើ​ការ​ការពារ​ថាមពល​ពី​ក្រុមហ៊ុន Vertiv ផ្តល់ជូន​នូវ​ការ​រចនា​ពិសេស​តែមួយគត់ ដែល​ផ្តល់នូវ​ថាមពល​គ្រប់គ្រាន់ និង​ស្រប​តាម​ដំណើរការ​កម្មវិធី​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា​ការពារ​ការ​ដាច់​ចរន្តអគ្គិសនី និង​ពេលវេលា​រង់ចាំ​។​

លោក ដា​នី​ញែ​ល ស៊ីម (Daniel Sim) នាយក​ជាន់ខ្ពស់​ផ្នែក​បណ្តាញ​ធុរកិច្ច​នៃ​ក្រុមហ៊ុន Vertiv ប្រចាំ​តំប​ន់​អាស៊ី​បាន​មានប្រសាសន៍ថា "​ការរិះគន់​លើ​ការលំបាក​ទាក់ទង​នឹង​កម្មវិធី​កុំព្យូទ័រ កំពុង​មាន​កាន់​តែ​ច្រើន​ឡើងៗ ​នៅ​តំបន់​អាស៊ី ហើយ​នឹង​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​។ ឥឡូវនេះ​អាជីវកម្ម ជា​ច្រើន​កំពុង​វិនិយោគ​លើ​ដំណោះស្រាយ​រួម​សម្រាប់​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​របស់​ខ្លួន ដូចជា​កម្មវិធី SmartCabinet និង​ដំណោះស្រាយ​ផ្នែក​ថាមពល និង​ការការពារ​កំដៅ​តាម​កាលៈទេសៈ​។​

លោក​បាន​បន្ថែមថា “​យើង​សូម​អបអរសាទរ​ដល់​ក្រុមហ៊ុន TESK Green សម្រាប់​ការដាក់ឲ្យ​ដំណើរការ​ការិយាល័យ​តាំង​បង្ហាញ​ថ្មី​របស់​ខ្លួន ហើយ​សង្ឃឹមថា​ដំណើរការ​នេះ​ នឹង​ជួយ​ដល់​អតិថិ​ជន​ក្នុងស្រុក​ឲ្យ​យល់ដឹង​ពី​គុណ​តម្លៃ ​នៃ​ការ​វិនិយោគ​លើ​ផ្នែក​ដំណោះស្រាយ​រួម​ចំពោះ​បញ្ហា​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​។​

ក្រុមហ៊ុន Vertiv គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​រឹង និង​ទន់ កម្មវិធី​វិភាគ និង​សេវាកម្ម​នានា​ដែល​កំពុង​ដំណើរការ ដើម្បី​ធានាថា ​កម្មវិធី​សំខាន់ៗ​របស់​អតិថិជន​អាច​ដំណើរការ​ជា​បន្តបន្ទាប់ និង​អនុវត្ត​បាន​យ៉ាង​ងាយស្រួល និង​រីកចម្រើន​ជាមួយនឹង​តម្រូវការ​អាជីវកម្ម​របស់​ពួកគេ​។​

ក្រុមហ៊ុន Vertiv ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ធំៗ​បំផុត ដែល​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​មជ្ឈមណ្ឌល​ទិន្នន័យ បណ្តាញ​ទំនាក់ទំនង និង​អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ​ការផ្តល់សេវា​ថាមពល ការការពារ​កម្ដៅ និង​ដំណោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន ដែល​ពឹងផ្អែក​ចេញពី​ពពក​អាកាស​រហូតដល់​បន្ទុក​បណ្ដាញ​។ ក្រុមហ៊ុន​នេះ មាន​ការិយាល័យ​កណ្តាល​នៅ​កូ​ឡំ​ប៊ឺ​ស រដ្ឋ​អូ​ហៃ​យ៉ូ នៃ​សហរដ្ឋអាមេរិក និង​មាន​បុគ្គលិ​ក​បម្រើ​ការងារ​ប្រមាណ​ជា​ពីរម៉ឺន​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​ជាង​១៣០​ប្រទេស​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ទទួលបាន​ព័ត៌មាន​ និង​ខ្លឹមសារ​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន Vertiv សូម​ចូល​ទៅ​កាន់​គេហទំព័រ VertivCo.com៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu