Ad Code

ប៊ែ​ល​ធី បើក​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ឆ្នាំ​២០១៩U-13 &U-16



ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃទី​១៩ ​ខែមករា ឆ្នាំ​២០១៩ ​សាលា​ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ (BELTEI CHAMPIONSTROPHY 2019)​ ដែល​មាន​ក្រុម​ប្រកួត U-13 ចំនួន ១៩​និង​U-16 ចំនួន ១៧​ក្រុម មកពី​សាលា ប៊ែ​ល​ធី ទាំង ១៩​សាខា និង​មាន​សិស្សានុសិស្ស ចូលរួម​គាំទ្រ ចំនួន​ជាង​៥.៦២៩​នាក់ ​នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក​ក្រោម​អធិបតីភាព​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​លោកស្រី​។



លោក​លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ (BELTEI CHAMPIONS TROPHY 2019)​នេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ ក្នុងការ​ពង្រឹង​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានដាក់​បញ្ចូល​កម្មវិធី​កីឡា​នេះ ទៅក្នុង​កម្មវិធីសិក្សា​នៅ​ទូទាំងប្រទេស​។



សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ចូល​កម្មវិធី​កីឡា ៤​ប្រភេទ រួមមាន​៖១-​អប់រំ​កាយ​សម្រាប់​សិស្ស​ថ្នាក់​ទី​១-៦ ។​២-​កីឡា តៃ​ក្វាន់​ដូ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨ ។​៣-​កីឡា Futsal(U-13)​សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨ ។ ៤-​កីឡា Futsal (U-16)​សម្រាប់​សិស្ស​ថ្នាក់​ទី​១០ និង ១១។



ក្រុម​កីឡាករ​ដែល​ទទួល​បាន​ជ័យលាភី ជើងឯក​ពានរង្វាន់​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ឆ្នាំ​២០១៩​ចែកចេញជា ២​ក្រុម គឺ ក្រុម​U-13 និង ក្រុម​U-16 នឹង​ទទួល​រង្វាន់ ដូចខាងក្រោម ៖
​ទី​១​ក្រុម​ជើងឯក (The Winner) ត្រូវ​ទទួល​ពានរង្វាន់​ជើងឯក​សាលា ប៊ែ​ល​ធី អន្តរជាតិ​មេដាយមាស និង ថវិកា​ចំនួន 3,000,000 រៀល ​ទី​២ ក្រុម​ជើងឯក​រង (Runner-up)​មេដាយប្រាក់ និង​ថវិកា​ចំនួន 2,000,000 រៀល ​ទី​៣​ក្រុម​លេខ​៣​មេដាយសំរិទ្ធ និង​ថវិកា​ចំនួន 1,000,000 រៀល ​ទី​៤ ក្រុម​គំរូ (Fair Play Team)​ថវិកា​ចំនួន 500,000 រៀល ​ចំណែកឯ​ក្រុម​កីឡាករ ទាំង ២៨​ក្រុម ដែល​មិនបាន​ជាប់​ជ័យលាភី ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត ក្នុង ១​ក្រុម 200,000​រៀល​ផងដែរ​។



ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​បណ្ឌិត លី ឆេង​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​ណែនាំ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​នាំគ្នា​លេង​កីឡា​ដែល​អាច​ឲ្យ​សិស្ស​ទទួលបាន​នូវ​សុខភាព​ល្អ មាន​ទំនាក់ទំនង​ល្អ មាន​មេត្រីភាព និង​មាន​សាមគ្គីភាព​ព្រមទាំង​ដើម្បី​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើហិង្សា លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានមនុស្ស​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ កំណើន​សេដ្ឋកិច្ចជាតិ​ទៀតផង​។



​លោក​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ ក្រុមកីឡា​ករទាំង ៣៦​ក្រុម​ឲ្យ​ប្រកួត​ជាមួយគ្នា តាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្ដិធម៌ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ហើយ​ចេះ​គោរព​ដៃគូ​ប្រកួត​របស់ខ្លួន ព្រោះ​ការប្រកួត​នេះ ជា​លក្ខណៈ​គ្រួសារ​ប៊ែ​ល​ធី បើទោះបី ឈ្នះ ឬ​ចាញ់ ក៏​នៅតែ​ជា​គ្រួសារ​ប៊ែ​ល​ធី​ដែរ​។​ឯកឧត្តម​បណ្ឌិត​ក៏បាន​ជូនពរ​ដល់​ក្មួយៗ​កីឡាករ​តាម​ក្រុម​នីមួយៗ​ទទួលបាន​ជោគជ័យ ក្នុង​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩​នាពេលនេះ​ផងដែរ​។​
​បន្ទាប់មក លោក​បណ្ឌិត​ប្រធាន​គណៈអធិបតី​បានប្រគល់​បាល់​ជូន​ក្រុម​អាជ្ញាកណ្តាល ជា​និមិត្តរូប​នៃ​ការបើក​កម្មវិធី​ប្រកួត​បាល់ទាត់ U-13 និង​U-16​។​



​សូម​រំលឹកថា សាលា ប៊ែ​ល​ធី អន្តរជាតិ ចាប់​ទទួល​ចុះឈ្មោះ​សិស្ស​ពីថ្ងៃ​នេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ ឆមាស​ទី​២ ចូលរៀន​ថ្ងៃទី ១៨ មីនា ២០១៩ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ៤ ខែមីនា ២០១៩ ។​ចំពោះ​ការបង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu