Ad Code

ABC អិ​ច​ស្ត្រា​ស្តោ​ត​ បាន​ឧបត្ថម្ភ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​គូ​ស្វាមីភរិយា​ថ្មី​ទៅកាន់​ប្រទេស​រុស្ស៊ី



ភ្នំពេញ ​៖ ​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ABC អិ​ច​ស្ត្រា​ស្តោ​ត​ បាន​ឧបត្ថម្ភ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​គូ​ស្វាមីភរិយា​ថ្មី​ ដែល​ត្រូវ​រង្វាន់​ធំ​ទាំង​ប្រាំ​គូ​ទៅកាន់​ប្រទេស​រុស្ស៊ី។

ដំណើរ​កម្សាន្ត​លំដាប់​ខ្ពស់ VIP នេះ​ បាន​ប្រព្រឹត្ត​ធ្វើឡើង​កាល​ថ្ងៃទី​១៣ ​ រហូតដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ គូ​ស្វាមីភរិយា​ថ្មី​ បាន​ទស្សនា​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រ ព្រះបរមរាជវាំង សារមន្ទីរ ព្រះវិហារ​និង​កន្លែង​ល្បីៗ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​មូស្គូ និង​ទីក្រុង​សាំង​ផេ​ទឺ​ប៊ឺ​គ ប្រទេស​រុស្ស៊ី​។ កម្មវិធី​ដំណើរ​កម្សាន្ត​របស់​ពួកគេ​រួម​មានការ​ស្នាក់នៅ​លំដាប់​ខ្ពស់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ។

គួររម្លឹកថា គូ​ស្វាមីភរិយា​ថ្មី​ទាំង​ប្រាំ​គូ​ទាំងនេះ ​បានឈ្នះ​រង្វាន់​ធំ​ដ៏​អស្ចារ្យ​នេះ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧-២០១៨​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​។ កម្មវិធី​ចាប់​រង្វាន់​នេះ​ បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្ថានីយ​ទូរទស្សន៍ PNN កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ABC អិ​ច​ស្ត្រា​ស្តោ​ត គឺជា​ស្រា​បៀរ​ទឹកខ្មៅ​ដែលមាន​គុណភាព​ខ្ពស់​ដែល​កំពុង​ទទួល​បាន​កា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ ហើយ​ជាពិសេស​ជា​ស្រា​បៀរ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង។

សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ។



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu