Ad Code

ពលរដ្ឋ​ម្នាក់ ទៅ​បាច​ត្រី​តាម​ប្រឡាយ ​ប្រទះ​ឃើញ​អាវុធ​ និង​គ្រាប់​ជាច្រើន ដែល​សេសសល់​ពី​ សម័យ​សង្គ្រាម



ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី មាន​ប្រជាពលរដ្ឋ ​ឈ្មោះ អ៊ី​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ទៅ​បាច​ត្រី​តាម​ប្រឡាយ​ទឹក​(​ចំបក់​គីឡូ​) ស្ថិត​ក្នុងភូមិ​បន្សាយ​រាក់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពេល​បាចទឹក ក៏​ប្រទះឃើញ​អាវុធ​ និង​គ្រាប់​ជាច្រើន។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អាវុធ​ និង​គ្រាប់​ជាច្រើន​នោះ​រួមមាន​ ៖
.​អាវុធ​AK47 ១​ដើម​
.​គ្រាប់​AK47 ចំនួន ៦​គ្រាប់
.​គ្រាប់​M​សី ចំនួន ៣​គ្រាប់​
.​បង់​AK ចំនួន ២
.​បង់​M​សី ចំនួន ១
.​ខ្សែ​ឈ្នុន ចំនួន ១១៨.៥​ម៉ែត្រ​
.​មីន​ក្រចក​សេះ ៩​គ្រាប់​ (​ខូចគុណភាព​ទាំងអស់​) ហើយ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បន្សាយ​រាក់។

ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍ និង​ដោយមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​ខេត្ត ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះទៅ​កន្លែង​កើតហេតុ​ខាងលើ​ធ្វើការ​ពិនិត្យ និង​សន្និដ្ឋាន​ថា ជា​របស់​សេសសល់​ពី​សម័យ​សង្គ្រាម។​ បច្ចុប្បន្ន យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu