Ad Code

សិស្ស​អនុវិទ្យាល័យ ហ៊ុន សែន​ទួល​តាសេក ដួល​សន្លប់​​​​ជា​បន្តបន្ទាប់​ចំនួន​១០នាក់



​ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​១៥​នាទី នៅ​សាលា​អនុវិទ្យាល័យ ហ៊ុន សែន ទួល​តាសេក មាន​ករណី​សិស្សសាលា ថ្នាក់​ទី​៧ ទី​៨ ទី​៩ ដួល​សន្លប់​ចំនួន​១០​នាក់​ជា​បន្តបន្ទាប់។

ចំពោះ​មូលហេតុ​​នេះ​ការ​ដួល​សន្លប់​នេះ ​បើ​តាម​ការសាកសួរ​ និង​ឆ្លើយ​ពី​សាមីខ្លួន​សិស្ស ​បាន​ឆ្លើយ​ដូចៗ​គ្នា​ថា ដោយសារ​ភ័យរន្ធត់ បាន​ឃើញ​ខ្មោច ដោយឡែក តាម​ការ​សន្និដ្ឋាន និង​ការពិនិត្យ​របស់​គ្រូពេទ្យ​បង្អែក​បាន​បញ្ជាក់​ថា បណ្តាល​មកពី​ការ​សម្រាក​មិនបាន​គ្រប់គ្រាន់​នៅ​ពេល​យប់ និង​មាន​ស្មារតី​ខ្សោយ​ពេល​ឃើញ​មាន​គ្នា​សន្លប់ ក៏​កើតមាន​ភាព​ភ័យរន្ធត់​សន្លប់​តាម​គ្នា ព្រោះ​តាម​ការពិនិត្យ​ទៅលើ​សម្ពាធ​ឈាម ការធ្វើ​តេស្ត​ជាតិ​ស្ករ និង​ចង្វាក់បេះដូង មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ សិស្ស​ដែល​ដួលសន្លប់​រួមមាន ៖
១.​ឈ្មោះ ពៅ ស្រី​ណាក់ ភេទស្រី អាយុ១៣​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ
២.​ឈ្មោះ សាំង សៀវ​ហ៊ួ​យ ភេទស្រី អាយុ១៣​ឆ្នាំ ទីលំនៅ ភូមិ​ស្រែ​ក្រសាំង​
៣.​ឈ្មោះ ស្រៀ​ង សុខ​ម៉េង ភេទស្រី អាយុ១៣​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​
៤.​ឈ្មោះ រុំ វណ្ណៈ ភេទស្រី អាយុ១៣​ឆ្នាំ ទីលំនៅ ភូមិ​ស្រះ​ជ្រៃ​
៥.​ឈ្មោះ សៀង នី​តា ភេទស្រី អាយុ១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​
៦.​ឈ្មោះ ញ៉ សុមា​ឡា ភេទស្រី អាយុ​១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​
៧.​ឈ្មោះ ស៊ុំ ស្រី​និ​ច ភេទស្រី អាយុ​១៤​ឆ្នាំ ទីលំនៅ ភូមិ​តា​សំ​
៨.​ឈ្មោះ នៀវ សុ​ផាត់​នី​តា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​
៩.​ឈ្មោះ ឈិន សិលា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ
១០.​ឈ្មោះ ថន សុខលី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទីលំនៅ ភូមិ​ឈូកស។​ គិត​មកដល់​ម៉ោង​១៣​និង​៣០​នាទី​នេះ ពួកគេ (​សិស្ស​ទាំង​១០​នាក់​) មាន​សភាព​ធូរស្រាល​ និង​បាន​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu