Ad Code

ជិះ​គេច​ពី​ប៉ូលិស​ចាប់​មួក​សុវត្ថិភាព ​ម៉ូតូ​៣​គ្រឿង​ បើក​បុក​បន្ត​គ្នា ​



កំពង់ឆ្នាំង ​៖ ​មនុស្ស​៣​នាក់​ បាន​រង​របួស​ធ្ងន់ ​និង​ស្រាល ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​ៗ បាន​បុក​បន្ត​កន្ទុយ​គ្នា ​ដោយសារ​គេច​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៨ ខែ កុម្ភៈ ឆ្នាំ​២០១៩ ចំណុច​សួនច្បារ​វិមានឯករាជ្យ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​ម៉ូតូ​ ដែល​មាន​គ្រោះថ្នាក់​ខាង​លើ​នេះ មិនបាន​ប្រាប់​ឈ្មោះ​ឡើយ អំឡុង​​ពួកគាត់​កំពុង​បើកបរ​ម៉ូតូ ​​ឃើញ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ដាក់​ប៉ុស្តិ៍​ចាប់​អ្នក​បើក​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព នៅ​ចំណុច​សួនច្បារ​វិមានឯករាជ្យ ដោយ​ពួកគាត់​មិន​ពាក់មួក​សុវត្ថិភាព​ ក៏បាន​បើក​គេច​ពី​សមត្ថកិច្ច ស្រាប់តែ​ត្រូវ​ម៉ូតូ​១គ្រឿង បានមក​បុក​ពីក្រោយ​ម៉ូតូ​គាត់ និង​មាន​ម៉ូតូ​១​គ្រឿង​ទៀត​មក​បុក​ពីក្រោយ​ម៉ូតូ​ដែល​បុក​គាត់ គឺ​បុក​បន្ត​កន្ទុយ​គ្នា​ទាំង​៣​គ្រឿង​តែ​ម្តង បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ម្នាក់ និង​ស្ត្រី​ម្នាក់។ ក្រោយ​កើតហេតុ ​អ្នករបួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ទាក់ទង​នឹង​គ្រោះថ្នាក់​ខាង​លើ​នេះ​ ម្ចាស់​ម៉ូតូ​ទាំង​៣​គ្រឿង កំពុង​ធ្វើ​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់​រឿង ដែល​គ្រោះថ្នាក់​នេះ ​មកពី​ខ្លាច​សមត្ថកិច្ច​ចាប់​ផាក​ពិន័យ ទើប​គេច​ពី​សមត្ថកិច្ច​ទៅបុក​គ្នា​ទាំង​៣​គ្រឿង​តែម្តង ថ្ងៃក្រោយ​ សូម​ទុកជា​មេរៀន​ទៅ​ចុះ ចំពោះ​អ្នក​បើក​ម៉ូតូ​ផ្សេងៗ​ទៀត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu