Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដឹកនាំ​កម្លាំង​ធ្វើ​អនាម័យ​ក្នុង​និង​ជុំ​វិញ​បរិវេណ​វត្ត​ច្បារអំពៅ​



ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​រួមមាន​មន្ត្រី​សាលា​ខណ្ឌ ប្រជា​ការពារ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ព្រមទាំង​សិស្សានុសិស្ស​ចុះ​ធ្វើ​អនាម័យ​ក្នុង​និង​ជុំវិញ​បរិវេណ​វត្ត​ច្បារអំពៅ​។



ការធ្វើ​អនាម័យ​នេះ​គឺ​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ​ខែ​កុ​ម្ភៈ ​ហើយក៏​មានការ​ចូលរួម​ពី​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ច្បារអំពៅ​ផងដែរ​។



យោង​តាម​ប្រសាសន៍​លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ថា ​ការ​ចុះ​ធ្វើ​អនាម័យ​នា​ថ្ងៃនេះ​គឺ​ពុំ​មែន​ធ្វើឡើង​តែ​នៅ​វត្ត​ច្បារអំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ជា​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​លោក​តែងតែ​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ធ្វើ​អនាម័យ​គ្រប់​ទីកន្លែង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។ ​ហើយ​នៅ​ថ្ងៃ​នេះ​ដោយ​មើលឃើញ​មាន​សំរាម​នៅ​ជុំវិញ​និង​ក្នុង​បរិវេណ​វត្ត​ច្បារអំពៅ​ ទើប​លោក​អភិបាលខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​តែម្តង​។ ម្យ៉ាងទៀត​នៅក្នុង​បរិវេណ​វត្ត​ច្បារអំពៅ​ គឺ​មាន​ក្មួយៗ​សិស្សានុសិស្ស​រៀន​នៅក្នុង​បឋម​សិក្សា​វត្ត​ច្បារអំពៅ​មាន​ចំនួន​ច្រើន​ខ្លាច​មាន​មេរោគ​ចេញពី​សំរាម​ស្អុយរលួយ​កើត​ទៅជា​ជំងឺឆ្លង​មក​សិស្ស​តូចៗ​។



ក្នុង​ឱកាស​នោះ​ដែរ​លោក​ចេង មុនី​រ៉ា ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​វត្ត​ច្បារអំពៅ​សុំ​ចូល​រួម​សំអាត​អនាម័យ​ទាំងអស់គ្នា​។ ​ពិសេស​សូម​បញ្ឈប់​ជាបន្ទាន់​ការ​យក​សំរាម​ពី​ក្នុង​ផ្ទះ​របស់​ខ្លួន​មក​បោះចោល​តាម​របង​វត្ត​ ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សោភណភាព​បរិស្ថាន​ថែម​ទៀត​ផង​។ ​សូម​ចូលរួម​លុបបំបាត់​ការ​យក​សំរាម​បោះចោល​តាម​ដងផ្លូវ​និង​ទី​សាធារណៈ​ ព្រោះ​ជា​កន្លែង​រស់​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu