Ad Code

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ៖ ធ្វើ​មេ​គេ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ



ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​លើកឡើង​ថា តួនាទី​របស់​អ្នកដឹកនាំ​គេ​សំខាន់​បំផុត​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​ត្រូវ​ចេះ​ប្រមូលផ្តុំ​ឲ្យ​សមាជិក​ខ្លួន​នៅ​ជុំគ្នា ចេះ​ស្រឡាញ់គ្នា ចេះ​ធ្វើការ​ជាមួយគ្នា​។



នៅក្នុង​ឱកាស​បិទ​សិក្ខាសាលា​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​ស្ត្រី​ក្រសួង​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ នៅ​ទីស្តីការ​ក្រសួង លោក ខៀវ កាញារីទ្ធ​បាន​បញ្ជាក់​ថា ប្រធាន​មិន​ត្រូវ​មានការ​បែងចែក​ទេ ប្រធាន​ល្អ​គឺ​ប្រធាន​ចេះ​រុញ​កូនចៅ​ទាំងអស់​ឲ្យ​ចេះ​ធ្វើការ​ជាមួយគ្នា ប្រកបដោយ​សុខដុមរមនា​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទោះ​យើង​ពូកែ​មាន​ចំណេះដឹង​ខ្ពស់ តែ​អត់​ចេះ​ធ្វើការ​ក៏​មិនអាច​ទៅរួច​ដែរ សំខាន់​ត្រូវ​ចេះ​ធ្វើការ ចេះ​ដោះស្រាយ​ទំនាស់ ចេះ​សម្រួល​បរិយាកាស​សុទ្ធតែ​ជាការ​ចាំបាច់​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ពិតមែនតែ​នារី​មិនមាន​កាន់​តួនាទី​ច្រើន​ដូច​បុរស ប៉ុន្តែ​ការលើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ចាត់ទុក​នារី​ជា​ឆ្អឹងខ្នង ព្រោះ​ស្ត្រី​ពូកែ​ជាង​បុរស​។ សិក្ខាសាលា​ថ្ងៃនេះ​សំខាន់​ណាស់ ជាការ​ជួបជុំ​ដើម្បី​ទំនាក់ទំនង​គ្នា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ដែល​ធ្វើឱ្យ​យើង​បង្កើន​ចំណេះដឹង​ទូទៅ ចំណេះដឹង​ជំនាញ​ឱ្យ​កាន់តែ​រីកចម្រើន​បន្តទៀត​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា សិក្ខាសាលា​របៀបនេះ​នឹងមាន​ជា​បន្តបន្ទាប់​ទៀត​។



តាម​ការ​លើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅក្នុង​សង្គម​កម្ពុជា​យើង បើ​គិត​ពី​សហគ្រាស​មធ្យម និង​តូច គឺមាន​ប្រមាណ ៦០% នៃ​អ្នកដឹកនាំ គឺជា​នារី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu