ឧត្តរមានជ័យ ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី នៅបរិវេណច្រកជប់គគីរ- សាយតាគូ (ខាងថៃ) មានកម្មពិធីលេងកីឡាមិត្តភាពរវាងស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ថៃនិង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ពុជា។
ប្រតិភូ និងក្រុមកីឡាករកម្ពុជា ចំនួន២៦នាក់ ដឹកនាំដោយ លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអពិល ដោយមានការចូលរួមពីមន្ត្រីរាជការ និងសមត្ថកិច្ចប្រចាំមាត់ច្រកជប់គគីរ និង ប្រជាពលរដ្ឋ ចូលរួមទស្សនាជាច្រើននាក់ផងដែរ។
ប្រតិភូ និងក្រុមកីឡាករថៃ ចំនួន២៨នាក់ ដឹកនាំដោយ លោក វិណៃ តួចារើន អភិបាលស្រុកបានគ្រួត ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញស្រុកបានគ្រួត និងប្រជាពលរដ្ឋចូលរួមទស្សនាជាច្រើននាក់ផងដែរ។
កម្មវិធីរួមមាន ៖
១.ការសំដែងសិល្បៈរបស់សិស្សសាលា ស្រុកបានគ្រួត
២.ការលេងល្បែងប្រជាប្រិយ ភូមិ/ស្រុក របស់ស្រុកបានគ្រួត
៣.បោះបូលVIP ថ្នាក់ដឹកនាំ ខាងកម្ពុជាឈ្នះ
៤.បាល់ទះ យុវជន ខាងកម្ពុជាឈ្នះ។ និងមានការជូនរង្វាន់ដល់កីឡាករ និងក្រុមសិល្បៈផងដែរ។ ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ ប្រតិភូទាំងសងខាង បានពិសាបាយសាមគ្គី នៅក្បែរផ្សារខាងថៃ៕
Source: Kampuchea Thmey Daily
0 Comments