Ad Code

ស្រ្តី​ជើង​ឆើត ​ដែល​ជា​មេខ្លោង​ឆបោក​យក​រថយន្ត​​៤២​គ្រឿង​ទៅ​បញ្ចាំ ត្រូវ​ផ្ដន្ទាទោស​​២០​ឆ្នាំ​



ភ្នំពេញ ​៖ ​ស្ត្រី​២​នាក់ ​ដែល​ជា​មេខ្លោង​ឆបោក​យក​រថយន្ត​ចំនួន​ដល់​ទៅ​៤២​គ្រឿង​ ទៅ​បញ្ចាំ​តាម​កុងស៊ី​នានា ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​លើ​សំណុំរឿង​ទី​១០ សម្រេច​ផ្ដន្ទាទោស​បន្ថែម​២​ឆ្នាំ​ទៀត ក្រោម​ការ​ចោទ​ប្រកាន់​ ពីបទ​ឆបោក និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

ដូច្នេះ ​នៅក្នុង​រឿងក្ដី​ឆបោក​រថយន្ត​ទាំ​៤២​គ្រឿង​ ជនជាប់ចោទ​ត្រូវ​ជាប់ពន្ធនាគារ​សរុប​២០​ឆ្នាំ ព្រម​ទាំង​ត្រូវ​សង​រថយន្ត​ និង​សង​ប្រាក់​ទៅ​ម្ចាស់​រថយន្ត​ជាច្រើន​សែន​ដុល្លារ​ទៀត។​

ជនសង្ស័យ​ទាំង​០២​នោះ​ គឺ​ ១.ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ,២.ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ។​

ចំណែក​ ឈ្មោះ​ ឈាន ភក្ដី ហៅ​ស្រ​ម៉ូ​ម ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លើកលែង​ចោទ ​និង​ដោះលែង​ទៅ​វិញ​បាត់​ហើយ។​

សូមបញ្ជាក់​ថា ​រឿងក្ដី​នេះ​ តុលាការ​បាន​បំបែក​សំណុំរឿង​តាម​អង្គហេតុ​និ​មួយៗ​ ដោយ​កាត់ទោស​ម្ដង​មួយ​ករណីៗ​ សរុប​ចំនួន​១០​ករណី ដោយ​ក្នុង​រឿង​នីមួយៗ​តុលាការ​​ផ្ដន្ទាទោស​ជន​ជាប់ចោទ​រយៈ​ពេល​២​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​រថយន្ត​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់ស្ដែង រហូតដល់​គ្រប់​ទាំង​៤២​គ្រឿង ប៉ុន្តែ​ជាក់ស្ដែង​ជនជាប់ចោទ​គ្មាន​ប្រាក់​មួយ​រៀល​សង​វិញ​ទេ អ្នកឈ្នះ​ក្ដី​បាន​ទទួល​ត្រឹមតែ​សាលក្រម​ប៉ុណ្ណោះ។​

កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន ជនសង្ស័យ​ ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា យកមក​សួរនាំ​។

តាម​វិធាន​ជំនាញ​របស់​អាវុធហត្ថ​រាជធានី ភ្នំពេញ ក៏ដូចជា​ចម្លើយ​សារភាព​របស់​ជ​ន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា រូបនាង​ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​០២​នាក់​អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន។​

នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ចំនួន​០២​នាក់​បន្ថែមទៀត ​គឺ​ ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី​។ តាម​ចម្លើយសារភាពរ​បស់​ជនសង្ស័យ​ទាំងបី សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​រកឃើញ​ជនរងគ្រោះ​១៤​នាក់​ផ្សេងទៀត ដែល​ចាញ់កល​ល្បិច ក្រុម​ឆើត​ទាំង​០៣​នាក់​នេះ​ដូចគ្នា ហើយ​សមត្ថកិច្ច​បាន ទំនាក់​ទំនង​ជនរងគ្រោះ​ទាំង​១៤​នាក់មក​ដាក់ពាក្យ​បណ្ដឹង​។

សរុប​ជនរងគ្រោះ ដែល​សមត្ថកិច្ច​បាន​រ​ក​ឃើញ ចំនួន​១៦​នាក់ ត្រូវបាន​ក្រុម​ឆើត​ទាំង​០៣​នាក់ ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង​។​

​ដោយយោង​លើ​ភស្តុតាង​ស៊ីសង្វាក់​មិនអាច​ប្រកែក​បាន ជនសង្ស័យ​ទាំងបី​នាក់ ព្រម​សារភាព​ជា​លើក​ទី​២​ថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យកមក​បញ្ចាំ​ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះទេ គឺ​ពួក​នាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង ពី​ជនរងគ្រោះ​ទាំង​១៦ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​សមត្ថកិច្ច​មិនទាន់​អាច​ទាក់ទង​មក​ដាក់ពាក្យ​បណ្ដឹង​បាន​។ សរុប​រថយន្ត​ទាំង​៤២​គ្រឿង ​ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ​មក គឺ​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​អស់ ចំនួន​៣៤​គ្រឿង និង​យក​ទៅ​ជួល​បន្ត​ចំនួន​០៨​គ្រឿង​។​

​រថយន្ត​៣៤​គ្រឿង​ដែល​ដាក់​បញ្ចាំ គឺ​នៅ​លើ ឈ្មោះ វុ​ធ ហៅ រិ​ន ចំនួន​១៤​គ្រឿង​, ឈ្មោះ រិ​ទ្ធ ចំនួន​០៤​គ្រឿង​, ឈ្មោះ ចំរើន ចំនួន​០២​គ្រឿង​, ឈ្មោះ អឿន ហៅ​ស៊ិ​ច ចំនួន​០៤​គ្រឿង​, ឈ្មោះ ជា ដា​វិ​ន ចំនួន​០៤​គ្រឿង​, ឈ្មោះ ពេជ្រ ចំនួន​០៤​គ្រឿង និង​ឲ្យ​ទៅ​ជន មិន​ស្គាល់​ឈ្មោះ​០៣​នាក់​ផ្សេងទៀត ចំនួន​០៣​គ្រឿង​។ ដោយ​រាល់ពេល​ដាក់បញ្ចាំ គឺធ្វើឡើង​នៅតាម​ផ្លូវ​ម្តុំ​វិមាន ឯករាជ្យ​,​ម្តុំ​ផ្សារកណ្តាល​, ម្តុំ​សំណង់​១២, នៅ​ផា​កវេ​, នៅ​ហាង​កាហ្វេ​ប្រោ​ន​, នៅ​ហាង​កាហ្វេ​ម៉ា​នី​កា និង​នៅ​ម្តុំ​វិទ្យាល័យ​តាខ្មៅ​។​

​រថយន្ត​០៨​គ្រឿង​ដែល​ជួល​បន្ត គឺ​នៅលើ ​ឈ្មោះ លី ចំនួន​០២​គ្រឿង​(​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​), ឈ្មោះ ស៊ិន បុប្ផា ចំនួន​០២​គ្រឿង​, ឈ្មោះ ជា ផាន់​ណា ហៅ ហ៊ុយ ចំនួន​០២​គ្រឿង និង ឈ្មោះ ឡាយ ធា​រី ចំនួន​០២​គ្រឿង​។​

​បច្ចុប្បន្ន​ ជន​ជាប់ចោទ​ពាក់ព័ន្ធ​ចំនួន​០៩​នាក់ ដែល​ទទួល​បញ្ចាំ​រថយន្ត​ខុសច្បាប់​ និង​ជួល​បន្ត​ពី​ជន​សង្ស័យ ហើយ​គេចខ្លួន កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។
អ្នក​ទាំង​០៩​នាក់​នោះ​រួមមាន ​៖
១.ឈ្មោះ ទឹក រដ្ឋា ហៅ​វុ​ធ ហៅ នី ណារិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្នង់​រលីង ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។​
២.ឈ្មោះ អ៊ីង ចាន់​ដា​រិ​ទ្ធ ហៅ ជា ផាន់​ណា ហៅ ហ៊ុយ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​បត់​រកា ឃុំ​បត់​រកា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​391Eo ផ្លូវ​លេខ​១២៨ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​
៣.ឈ្មោះ ហែម ដា​រិ​ទ្ធិ ហៅ រិ​ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​44 ZA ផ្លូវ​៣៣០ ភូមិ​០៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​
៤.ឈ្មោះ យ័ន ណា​វីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន កំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
៥.ឈ្មោះ ឈិន ថុល ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្តក្រចេះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្ត​ក្រចេះ។​
៦.ឈ្មោះ តី ភេទ​ស្រី អាយុ​ប្រហែល​២៨​ឆ្នាំ។​
៧.ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទ​ស្រី អាយុ​ប្រហែល​៣៤​ឆ្នាំ។​
៨.ឈ្មោះ ស៊ិន ឈឿន​វិជ្ជា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ​
៩.ឈ្មោះ សេរី ហៅ ពេជ្រ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ កាន់​ទូរស័ព្ទ​លេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។

ដូច្នេះ ​បើ​បងប្អូន​បាន​ស្គាល់​ និង​មាន​ដំណឹង​ពី​ជនសង្ស័យ​ដែល​គេចខ្លួន​ទាំង​០៩​នាក់​ខាងលើ សូម​រាយការណ៍​មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១​នោះ​ម្ចាស់​ករណី​នឹង​មាន​សគុណ​ជូន​។​

​រថយន្ត​ដែល​ក្រុម​ជនសង្ស័យ​បាន​ជួល​ពី​ម្ចាស់​ផ្សេងៗ​គ្នា​យកទៅ​បញ្ចាំ​ និង​ដាក់​ជួល​បន្ត មិន​សង​ម្ចាស់​ដើម​វិញ រួមមាន ​៖
១-ម៉ាក Lexus Rx300 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2O-8984 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
២-ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2N-9135 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៣-ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AP-6971 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៤-ម៉ាក Rav4 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AA-1008 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៥-ម៉ាក កាមរី​ឆ្លាម ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2G-2872 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៦-ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2D-6012 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៧-ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2G-3519 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៨-ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2M-4576 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៩-ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2H-4067 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
១០-ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2I-4644 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១១-ម៉ាក កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2R-8669 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១២-ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AM-7528 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១៣-ម៉ាក កាមរី ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 2J-3651 (​ជួ​លពីឈ្មោះ ឃុន វណ្ណ​ធឿន​)
១៤-ម៉ាក កាមរី ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2W-7236 (​ជួ​លពីឈ្មោះ អ៊ិត បូរី​)
១៥-ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2U-3814 (​ជួ​លពីឈ្មោះ អ៊ិ​ច ប្រុស​)
១៦-ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ (​ជួ​លពីឈ្មោះ អ៊ិ​ច ប្រុស​)
១៧-ម៉ាក Lexus RX300 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AS-1806 (​ជួ​លពីឈ្មោះ ជុំ ពិសី​)
១៨៖ ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2AC-0549 (​ជួ​លពីឈ្មោះ ឈួន បុល​វិនិច្ឆ័យ​)
១៩-ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2J-1604 (​ជួ​លពីឈ្មោះ ថុង វ៉ាន់ឌី​)
២០-ម៉ាក កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2A-2410 (​ជួ​លពីឈ្មោះ ឡុង ពុទ្ធិ​)
២១-ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ 2AA-9825 (​ជួ​លពីឈ្មោះ ឌិ​ត វ៉ាន់​ថា​)
២២-ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ត្រី​ឆ្លូញ ស្លាក​លេខ ភ្នំពេញ 2L-6378 (​ជួ​លពីឈ្មោះ លឹម សារូ​)
២៣-ម៉ាក Lexus RX300 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ចាម 2A-3527 (​ជួ​លពីឈ្មោះ ស្រ៊ន់ ខេន​)
២៤-ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AF-4930 (​ជួ​លពីឈ្មោះ ពុធ សា​មាន​)
២៥-ម៉ាក Lexus RX300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2T-4164 (​ជួ​លពីឈ្មោះ សៀង ឡី​)
២៦-ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2M-7998 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៧-ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2O-0430 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៨-ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2O-2303 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៩-ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AT-1707 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣០-ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9060 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣១-ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9050 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣២-ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2AO-8205 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣៣-ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AH-4531 (​ជួ​ល​ពី​ឈ្មោះ យឹម ឌី​)
៣៤-ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AE-1157 (​ជួ​លពីឈ្មោះ លាស់ ប៊ី​ហ្សី​យ៉ា​)
៣៥-ម៉ាក Lexus RX300 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៣៦-ម៉ាក Lexus RX300 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៣៧-ម៉ាក កាមរី​ឆ្លាម មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៣៨- ម៉ាក កាមរី​បា​ឡែ​ន មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៣៩-ម៉ាក ហាយ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៤០-ម៉ាក ឡង់​គ្រី​ស័​រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)
៤១-ម៉ាក Lexus LX470 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​) និង​ ៤២-ម៉ាក ស្តា​រិច មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu