Ad Code

ឆ្នាំ​ថ្មី​ ជូន​កាដូរ​ថ្មី​សម្រាប់​ខ្លួនឯង​ ដើម្បី​ជោគជ័យ​ថ្មី!



​ភ្នំពេញ ​៖ ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​ម្នាក់ៗ​តែងតែ​ផ្សារភ្ជាប់​ជាមួយនឹង​សម្ភារៈ​ទំនើបៗ​និង​ទាន់សម័យ​ដោយ​ខានមិនបាន​ហើយ​ជារឿយៗ​ មនុស្ស​យើង​ម្នាក់ៗ តែងតែ​ធ្វើការ​លើកទឹកចិត្ត​ខ្លួនឯង នៅក្នុង​ឱកាស​ពិសេស​នានា ដែល​រួមមាន​ពិធី​ចូលឆ្នាំថ្មី ពិធី​ខួបកំណើត និង​ពេល​បើក​ប្រាក់ខែ​ជាដើម​។

ជាការ​កត់សំគាល់​រប​ស់​យើងខ្ញុំ​បាន​រកឃើញថា ​ក្រៅពី​សំលៀកបំពាក់​ស្បែកជើង​កាបូប​លុយ​ម៉ាក​ល្បីៗ​ថ្មីៗ​សម្រាប់​ជា​កាដូ​ខ្លួនឯង​នោះ​ មនុស្ស​យើង​តែងតែ​ទិញ​ទូរស័ព្ទដៃ​ទំនើប​ និង​ទាន់សម័យ​ដល់​ខ្លួនឯង​ផងដែរ​។​ ហើយ​អំឡុង​ពេលដែល​ពួកគេ​ជ្រើសរើស​កាដូ​ទូរស័ព្ទដៃ​ទំនើប​សម្រាប់​ខ្លួនឯង​នោះ ពួកគេ​តែងតែ​ចង់ដឹង​ពី​ពិសេស​ចំណុច​មួយចំនួន​ពី​អ្នកលក់​ទូរស័ព្ទដៃ​ទាំងនោះ​ដូចជា​ទំហំ​(Ram)​នៅក្នុង​ទូរស័ព្ទដៃ​ប៉ុន្មាន​ដែរ​? ពីព្រោះ​ថាបើ​ទំហំ​វា​កាន់តែ​ធំ គឺ​ជាទី​ចង់បាន​សម្រាប់​អ្នកទិញ និង មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​កម្មវិធី​ល្អៗ និង ទំនើប​ពី​ការទាញយក​App ទាំងឡាយ។ ហើយ​សំណួរ​ជា​បន្ត ថា​តើ​ទូរស័ព្ទ​នោះ​មាន​ទំហំ​កាមេរ៉ា និង បច្ចេកវិទ្យា​ថតរូប​បាន​ច្បាស់ និង ស្អាត​ដែរ​ឬ​ទេ ? និង​ថា​តើ​ទូរស័ព្ទ​នោះ​អាច​កាន់​ថ្ម​បានយូរ​កម្រិតណា​? អាច​សាក​ថ្ម​បាន​លឿន​កម្រិត​ណា​? ជា​ដើម​។​

នៅពេលនេះ​យើងខ្ញុំ​អាច​បញ្ជាក់ជូន​លោកអ្នក​បាន​ថា OPPO F9 គឺជា​ចម្លើយ​ដ៏​សក្ដិសម​មួយ​សម្រាប់​លោកអ្នក​ត្រៀម​ផ្តល់​កាដូ​ចំពោះ​ខ្លួនឯង នៅក្នុង​ឱកាស​ពិសេស​ទាំងឡាយ​បាន​យ៉ាង​អស្ចារ្យ ពីព្រោះ​ដូចដែល​លោកអ្នក​បានដឹង​ស្រាប់​ហើយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្ដាញ​សង្គម​នានា​បាន​លើក​ឡើង​អំពី​គុណសម្បត្តិ​របស់​ម៉ូ​ឌែ​ល​ទូរស័ព្ទ​F9​ ដែល​អាច​សាក​ថ្ម​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ តែ​អាច​និយាយ​គ្នា​បាន​រយៈពេល​២​ម៉ោង​ ដោយ​បច្ចេកវិទ្យា​VOOC​ និង​ថតរូប​បាន​ស្រស់​ស្អាត​ទុកជា​អនុស្សា​វរីយ៍​ដោយ​កាមេរ៉ា​មុខ​ទំហំ 25MP និង កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​16MP+2MP ដោយ Ram ទំហំ​6GB ផងដែរ។

ឆ្នាំ​ថ្មី​ប្រើ​ទូរស័ព្ទ​ថ្មី​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ទទួលបាន​នូវ​ភាពជោគជ័យ​ថ្មី​ និង​ស្រស់ស្រាយ​។ ​សូមបញ្ជាក់ថា​OPPO​ គឺជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដែល​កំពុងមាន​ភាព​ពេញនិយម​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើ​ន​ប្រាស់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង នៅលើ​ពិភពលោក។​ ព័ត៌មាន​បន្ថែម ​សូម​លោកអ្នក​ចូលទៅ​កាន់ Page Facebook របស់ OPPO:https://www.facebook.com/OPPOCAMBODIA/៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu