Ad Code

ថ្ងៃ​ទី​៥​កុម្ភៈ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៧​ករណី ​ឃាត់​ជនសង្ស័យ​១៦​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​៧​ករណី ឃាត់​ជនសង្ស័យ​១៦​នាក់ (​ស្រី​១​នាក់​) វត្ថុតាង​ចាប់យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ២,៦១​ក្រាម និង​៦​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១,៨០​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ៦​ករណី ឃាត់១៥​នាក់ (​ស្រី ១​នាក់​) ប្រើប្រាស់១​ករណី ឃាត់១​នាក់ (​ស្រី០​នាក់​)។ អនុវត្តន៍​ដីកា ​៖ ដីកា១​ករណី ចាប់​ជន​សង្ស័យ១​នាក់។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ២​ករណី ឃាត់៥​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារ​ធាតុ​ញៀន១​នាក់ ជួញដូរ០​នាក់​/១៥​នាក់ និង​ប្រើប្រាស់១​នាក់​/១​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ៦​អង្គភាព រួមមាន Police : ៦​អង្គភាព ១ / មន្ទីរ ​៖ ជួញដូរ១​ករណី ឃាត់​៤​នាក់ ចាប់យក​ice ០,៧៣​ក្រាម​។ ២ / កំពង់ធំ​ ៖ ជួញដូរ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ៥​កញ្ចប់​តូច​។ ៣ / ពោធិ៍សាត់ ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៤ / សៀមរាប ​៖ ប្រើប្រាស់​១​ករណី ឃាត់​១​នាក់​។ ៥ / ស្ទឹងត្រែង​ ៖ ជួញដូរ១​ករណី ឃាត់១​នាក់ ចាប់យក​wy ១,៨០​ក្រាម​។ ៦ / រាជធានី​ភ្នំពេញ​ ៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ PM : ១​អង្គភាព ១ / កំពង់ចាម ​៖ ជួញដូរ២​ករណី ឃាត់៥​នាក់ ចាប់យក​ice ២,៨៨​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​)។ អនុវត្តន៍​ដីកា ​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប 765​ករណី ឃាត់​មនុស្ស 1653​នាក់ ស្រី 128​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​)​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 424​ករណី ឃាត់ 754​នាក់​(​ស្រី 72​នាក់​) និង​ប្រើប្រាស់ 341​ករណី ឃាត់ 899​នាក់ (​ស្រី 56​នាក់​)។ អនុវត្តន៍​ដីកា​ ៖ 26​ដីកា ឃាត់ 26​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 24Kg 132,86g និង 110​កញ្ចប់​តូច កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu