ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៣០លើក ( យប់១៧លើក ) បណ្តាលឲ្យមនុស្សស្លាប់១៩នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់៣៤នាក់ ( ស្រី៧នាក់ ) និងរងរបួសស្រាល៨នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៥០នាក់ ( យប់២៩នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៣០លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប៥៥គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន៣៧គ្រឿង រថយន្តធុនតូច ចំនួន១៣គ្រឿង រថយន្តធុនធំ ចំនួន២គ្រឿង យានផ្សេងៗ ចំនួន៣គ្រឿង និងអ្នកថ្មើរជើង ចំនួន២នាក់។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន១០លើក ( ស្លាប់៩នាក់ ) , មិនគោរពសិទ្ធិ៤លើក ( ស្លាប់ ១នាក់ ) , ស្រវឹង៤លើក ( ស្លាប់៥នាក់ ) , មិនប្រកាន់ស្តាំ៥លើក ( ស្លាប់២នាក់ ) , ប្រជែងគ្រោះថ្នាក់៣លើក ( ស្លាប់១នាក់ ) , បត់គ្រោះថ្នាក់៣លើក ( ស្លាប់១នាក់ ) និងកត្តាយាន១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១៤លើក ផ្លូវខេត្ត ចំនួន១៤លើក និងផ្លូវលំ ចំនួន២លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូចំនួន១៨លើក រថយន្តធុនតូច ចំនួន៨លើក រថយន្តធុនធំ ចំនួន១លើក កង់ ចំនួន១លើក និងអ្នកថ្មើរជើង ចំនួន២លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ២លើក ស្លាប់៤នាក់ របួស ៣នាក់ ខេត្តកំពង់ចាម៣លើក ស្លាប់៣នាក់ របួស៤នាក់ ខេត្តក្រចេះ២លើក ស្លាប់២នាក់ របួស១នាក់ ( ស្រី ) ខេត្តតាកែវ២លើក ស្លាប់២នាក់ របួស៥នាក់ ( ស្រី១នាក់ ) ខេត្តព្រះវិហារ១លើក ស្លាប់ ១នាក់ របួស២នាក់ ខេត្តព្រៃវែង ១លើក ស្លាប់ ១នាក់ ខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ របួស ៣នាក់ ខេត្តត្បូងឃ្មុំ ២លើក ស្លាប់ ១នាក់ របួស ៤នាក់ ( ស្រី ១នាក់ ) ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកំពង់ធំ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកណ្តាល ២លើក ស្លាប់ ១នាក់ របួស ៤នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់។
ដោយឡែក រយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងថ្ងៃសែនចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើង៤៣លើក បណ្តាលឲ្យមនុស្សស្លាប់២៣នាក់ របួសសរុប៥៦នាក់ ក្នុងនោះរបួសធ្ងន់៤៣នាក់ និងរបួសស្រាល១៣នាក់៕
Source: Kampuchea Thmey Daily
0 Comments