Ad Code

លោកអ្នក​គួរតែមាន​អ្នក​ជំនាញ​ថតរូប​ម្នាក់​ នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខ !



ភ្នំពេញ ​៖ ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ និង​លក្ខណៈ​មិត្តភាព​ចាំបាច់​ណាស់ ​ត្រូវតែ​មានការ​ថតរូប​ភាព​ទុកជា​អនុស្សាវរីយ៍​ជាក់​ជាមិនខាន ​គ្រប់​ពេលដែល​ពួកគេ​មានការ​ជួបជុំគ្នា​យ៉ាង​សប្បាយ​រីករាយ​ប្រកបដោយ​ស្នាមញញឹម​។ ​អ្វី​ទៅ​ដែល​អាច​បង្កើត​សកម្មភាព​ទាំងនេះ​បាន​? នោះ​ គឺ ម៉ាស៊ីនថតរូប​ដែល​អាច​ចាប់​កាន់​ផ្ទាល់ដៃ​ទៅ​បាន​គ្រប់​ទីកន្លែង​គ្រប់​ពេល​វេលា​។​ យើងខ្ញុំ​ដឹងថា​ លោកអ្នក​ប្រហែល​ជា​ ស្ថិតក្នុង​ការពិចារណា​ថា ​តើ​ជ្រើសរើស​ទូរស័ព្ទ​បែបណា​ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​ប្រកបដោយ​ភាព​រីករាយ​ និង​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយគ្នា​បាន។​

​ទូរស័ព្ទ​មានតម្លៃ​ថ្លៃ មិន​ប្រាកដថា​ស្រួល​ប្រើ​នោះទេ ​ហើយ​ទូរស័ព្ទ​ដែលមាន​តម្លៃ​សម​ល្មម​ ក៏​មិន​ប្រាកដ​ថា​មិន​ស្រួល​ប្រើ​នោះដែរ​ សំខាន់​លោកអ្នក​ចេះ​ជ្រើសរើស​ទូរស័ព្ទ​ដែល​ងាយស្រួល ​និង​មានមុខ​ងារ​ងាយៗ​ពេល​ដំណើរការ​កម្មវិធី ​ប៉ុន្តែ​វា​ទាន់សម័យ​មិនចាំបាច់​ប្រើពេល​វេលា​យូរ​។ ​

និយាយ​ដល់​ចំណុច​នេះ​ យើងខ្ញុំ​បាន​នឹកឃើញ​នូវ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ថ្មី​មួយ​នោះ​ គឺ​R17Pro ដែល​អាច​ក្លាយ​ទៅជា​ជំនួយការ​ដ៏​ប៉ិនប្រសព្វ​សម្រាប់​លោកអ្នក​បាន​ទាំង​ការ​ផ្តិត​យក​រូបភាព​សន្លឹក និង​រូបភាព​វីដេអូ ព្រមទាំង​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន​ថែម​ទៀតផង​។​

R17 Pro​ គឺជា​ប្រភេទ​ទូរស័ព្ទ​របស់​OPPO ​ដែល​អាចជួយ​លោកអ្នក​ឲ្យ​មាន​ភាពស្រស់​បំព្រង ​ជា​ពិសេស​ថតរូប​ភាព​ពេល​រាត្រី​បាន​យ៉ាងច្បាស់​ល្អ​មិន​ព្រិល​មិន​ស្រអាប់​និង មាន​ពណ៌​ធម្មជាតិ​យ៉ាង​ត្រជាក់​ភ្នែក​ដែលមាន​ពាក្យស្លោក​ថា​(Seize The Night)​ មិន​ចាញ់​កាមេរ៉ា Professional ប៉ុន្មាន​ទេ ដោយ​វា​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ពេល​ថតរូប​ពេល​រាត្រី និង​Ram​ទំហំ 8GB ព្រមទាំង​Rom ទំហំ 128GB ថែម​ទៀតផង ។​មនុស្ស​ទាន់សម័យ​តែងតែ​ជ្រើសរើស​ទូរស័ព្ទ​ដែល​ទំនើប និង តម្លៃ​អាច​ទទួលយកបាន ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ពួកគេ​ផងដែរ ។ ព័ត៌មាន​បន្ថែម​សូម​លោកអ្នក​ចូលទៅ​កាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu