ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន២៨៤គ្រឿង អប់រំ ចំនួន១០២គ្រឿង និងពិន័យ ចំនួន១៨២គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួន២៨១២គ្រឿង អប់រំ ចំនួន១០៤៨គ្រឿង និងពិន័យ ចំនួន១៧៦៤គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ សរុបរួម ចំនួន១១៥៧២គ្រឿង អប់រំ ចំនួន៧៧២គ្រឿង មធ្យោបាយពិន័យ ចំនួន១៣០០គ្រឿង ( មួក៨៩២គ្រឿង និងកញ្ចក់ ៣១៨ គ្រឿង ស្រវឹង ( គ្មាន ) និងយានផ្សេងៗ ចំនួន៩០គ្រឿង ) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩៧គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៣គ្រឿង អប់រំ ចំនួន៣គ្រឿង និងមធ្យោបាយពិន័យ ( គ្មាន )៕
Source: Kampuchea Thmey Daily
0 Comments