Ad Code

អ្វី​ទៅជា​ក្តី​បារម្ភ​របស់​អ្នកលេង​ហ្គេម PUBG និង FORTNITE ក្នុង​សម័យ​ទំនើប​នេះ?



​ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ ​ការលេង​ហ្គេម​ក្នុង​ទូរស័ព្ទដៃ តាមរយៈ​អន​ឡាញ កំពុងតែ​ទទួលបាន​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ នៅពេលដែល​ពួកគេ​ទំនេរ​ពី​ការងារ ឬ ពី​ការសិក្សា​។ ជាក់ស្ដែង​ហ្គេម PUBG និង FORTNITE គឺជា​ប្រភេទ​ហ្គេម​ដែល​អាច​លេង​បាន​គ្នា​ច្រើន អាច​សន្ទនា​គ្នា​បាន អាច​បង្កើត​ក្រុម អាចបង្កើត​ឈ្មោះ​ក្រៅ​ជាដើម​។​

នៅពេលដែល​ពួកគេ​លេង​ហ្គេម​ម្តងៗ​ពួកគេ​តែងតែ​ផ្តោត​អារម្មណ៍ ​និង​ជក់ចិត្ត​ទៅលើ​ហ្គេម​ទាំងនោះ​ព្រោះថា​ឈុត​ឆាក ​និង​រូបភាព ​នៅក្នុង​ហ្គេម​ទាំងនោះ ​មាន​ភាព​ទាក់ទាញ​បែប​3D​ មានការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​សិប្បនិម្មិត​ការរួបរួម​សាមគ្គី​គ្នា​កម្ចាត់​ខ្មាំងសត្រូវ ហើយ​ពួកគេ​តែងតែ​ហៅ​គ្នា​ទៅវិញ​ទៅមក​ថា “Bro Bro” ឬ “Sis Sis “ ដែលជា​ភាសា​មួយ​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​។

មិនតែប៉ុណ្ណោះ​ ពួកគេ​អាចបង្កើត​មិត្តភាព​ជាមួយគ្នា តាមរយៈ​ការ​លេង​ហ្គេម​ប្រភេទ​អន​ឡាញ​នេះ​ថែម​ទៀតផង​។​

ជាទូទៅ​អ្នកលេង​ហ្គេម​ទាំងអស់ តែងតែមាន​អារម្មណ៍​មួម៉ៅ និង មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​កំពុង​លេង​ហ្គេម ស្រាប់​តែមាន​ទូរស័ព្ទ​ហៅ​ចូល ​ឬ ទូរស័ព្ទ​អស់​ថ្ម ជាដើម​ ដោយពេល​ខ្លះ​ពួកគេ​អង្គុយ​លេង​ហ្គេម​បណ្ដើរ សាក​ថ្ម​ទូរស័ព្ទ​ជាប់​ជញ្ជាំង​មាន​ហ្វ្រី​ភ្លើង​បណ្ដើរ និង ពេលខ្លះទៀត ​ត្រូវមាន​ដុំ Power Bank ដាក់​ជាប់​ខ្លួន​រហូត ដើម្បី​បាន​លេង​ហ្គេម​បន្ត​ជាមួយ​ក្រុម​តូចៗ​របស់​ពួកគេ​។ ​ដូច​លោកអ្នក​ធ្លាប់​ដឹង​ហើយ​ថា ការប្រកួតប្រជែង​ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា​កំពុង​តែ​មាន​ភាព​ផុសផុល ទាំង​ការ​រចនា​រូបរាង​ទូរស័ព្ទ​យ៉ាង​ទាក់ទាញ ទំហំ​ផ្ទុក​(Ram) បូក​រួមទាំង​កម្លាំង​ថ្ម​ និង​ការ​សាក​ថ្ម​បាន​លឿន​ នៃ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នីមួយៗ បាន​ក្លាយ​ទៅជា​ទី​ចាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​នា​សម័យនេះ ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ប្រភេទ​អន​ឡាញ​នេះ​។

នៅក្នុង​នោះ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​លោកអ្នក​បាន​នោះ​ក៏មាន​ប្រភេទ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​OPPP ម៉ូ​ឌែ​ល F9 ​ផងដែរ ដែលមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​VOOC​ ធានា​សុវត្ថិភាព​ពេល​សាក​ថ្ម និង សាក​ថ្ម​បាន​លឿន​ជាង​៤​ដង ​ខុស​ពី​ប្រភេទ​ទូរស័ព្ទ​ទូទៅ ដូច្នេះ​លោកអ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ប្រភេទ​អន​ឡាញ សូម​ឈប់​រូបារម្មណ៍​ទៀត​ទៅ ការ​សាក​ថ្ម​យូរ​មិនមែនជា​ឧបសគ្គ​របស់លោក​អ្នក​ទៀតឡើយ​ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា ​យើង​លើកទឹកចិត្ត​លោកអ្នក​ឲ្យ​ចូលរួម​លេង​ហ្គេម​គ្រប់ពេលវេលា​នោះ​ទេ លោកអ្នក​អាច​លេង​កម្សាន្ត​បាន​រាល់ពេល​សម្រាក​ពី​ការងារ និង ការ​សិក្សា​ដើម្បី​បង្ក​បរិយាកាស​រីករាយ និង បង្កើន​មិត្តភាព​រវាង​គ្នា​ទៅវិញទៅមក​ផង​ដែរ។​ ព័ត៌មាន​បន្ថែម​សូម​លោកអ្នក​អាច​ចូលទៅ​កាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu