Ad Code

ថ្ងៃទី​១៤​កុម្ភៈ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៤​ករណី ​ឃាត់​ជនសង្ស័យ​៣៩​នាក់​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន១៤​ករណី ឃាត់៣៩​នាក់ (​ស្រី៥​នាក់​) វត្ថុតាង​ចាប់ យក​សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ០,៩០​ក្រាម និង​៣២​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ៦​ករណី ឃាត់១៦​នាក់ (​ស្រី ៥​នាក់​) និង​ប្រើប្រាស់៨​ករណី ឃាត់២៣​នាក់ (​ស្រី ០​នាក់​)។ អនុវត្តន៍​ដីកា​៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ២៣​នាក់ ជួញដូរ ០​នាក់​/១៦​នាក់ និង​ប្រើប្រាស់ ២៣​នាក់​/២៣​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ៨​អង្គភាព រួមមាន Police : ៨​អង្គភាព ១ / មន្ទីរ​៖ ប្រើប្រាស់ ២​ករណី ឃាត់ ៩​នាក់​។ ២ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ០,៦៣​ក្រាម​។ ៣ / ពោធិ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ០,២៧​ក្រាម​។ ៤ / សៀមរាប​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់​។ ៥ / ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ៣​កញ្ចប់​តូច​។ ៦ / ឩ​ត្ត​រ​មានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ ៧ / ត្បូងឃ្មុំ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ ៨ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៣​ករណី ឃាត់ ៧​នាក់ ប្រើប្រាស់៤​ករណី ឃាត់ ៨​នាក់ ចាប់យក​ice ២៧​កញ្ចប់​តូច​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់​ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​សរុប 944​ករណី ឃាត់​មនុស្ស 2014​នាក់ ស្រី 158​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 527​រ​ណី ឃាត់ 946​នាក់ (​ស្រី 92​នាក់​) និង​ប្រើប្រាស់ 417​ករណី ឃាត់ 1068​នាក់ (​ស្រី 66​នាក់​)។ អនុវត្តន៍​ដីកា​៖ 33​ដីកា ឃាត់ 33​នាក់ (​ស្រី 2​នាក់​)​សារធាតុ​ញៀន គ្រប់​ប្រភេទ 45Kg 959,78g និង 320​កញ្ចប់​តូច កញ្ឆា​ក្រៀម 1,5kg និង​10192​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu