Ad Code

កំពុង​លេង​បាល់​ដើម្បី​សុខភាព បែរជា​ខ្យល់គ​ដួល​ស្លាប់​ភ្លាមៗ​នៅក្នុង​តារាង​បាល់​



ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ដួល​ស្លាប់​ភ្លាម​នៅ​កន្លែង​តារាង​លេង​បាល់ទះ​មួយ​កន្លែង​មាន​ទីតាំង នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែល​ការស្លាប់​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា វា​បណ្តា​លពី គាំងបេះដូង ឬ​ហៅថា ខ្យល់គ មិន​ពាក់​ព័​ន្ធ​ការ​វាយតប់​ធ្វើឃាត​អ្វី​ទេ​។

សាកសព​ជនរងគ្រោះ​ខាងលើ​ឈ្មោះ ណាត ចា​ន្នី អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​និមិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល។

សាក្សី​ដែល​ជា​ក្រុម​កីឡាករ​ទាំងអស់​បាន​និយាយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​(​សាកសព​)​បាន​ណាត់គ្នា​មកលេង​បាល់ទះ​ដើម្បី​សុខ​ភាព ដែល​នៅពេល​លេង​នោះ មាន​គ្នា​ទាំងអស់​៨​នាក់​ចែក​ជា​២​ក្រុម​១​ក្រុមៗ​មាន​គ្នា​៤​នាក់​ដូចគ្នា​។ លុះ​មួយស្របក់​ក្រោយមក​កំពុងតែ​លេង​បាល់​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដួល​ដេក​លើ​ដី​សន្លប់​ឈឹង​ក៏​នាំគ្នា​ដឹកយក​ទៅ​ពេទ្យ​ ពេល​ទៅដល់​ពេទ្យ​គ្រូ​ពេទ្យ​មិន​ទទួល​ទេ​ដោយ​ប្រាប់​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយក៏​ដឹក​សព​យក​មក​វិញ​ប្រាប់​ក្រុម​គ្រួសារ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​សព​។

​ប៉ូលិស​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា សាកសព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ឬ​ហៅថា ខ្យល់គ ដួល​ស្លាប់​ដោយសារ​សុខភាព​ខ្សោយ ដោយ​ការ​ហត់​ជ្រុល​នៅពេល​លេង​បាល់​ប្រកួត​គ្នា​នោះ ដែល​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ជនរងគ្រោះ​ខ្លួន​មកលេង​បាល់​ក្នុង​ន័យ​ដើម្បី​សុខភាព​ប៉ុន្តែ​មិន​នឹកស្មាន​ថា បណ្តាល​ឲ្យ​គាំង​បេះដូង​ស្លាប់​ដូច្នេះ​ទៅវិញ​នោះ មិនមែន​ជា​អំពើ​វាយតប់ ឬ​ ធ្វើឃាត​ពី​ជនណា​ម្នាក់​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu