Ad Code

ស្រវឹងស្រា​ជោកជាំ ​ជិះ​ម៉ូតូ​លឿន ​ដួល​ខ្លួនឯង ​របួសធ្ងន់ នៅ​ស្រុក​អូរ​ជុំ​



រតនគិរី​ ៖​ បុរស​ម្នាក់​ ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ច័ន្ទ ៧​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​A​ ទល់មុខ​ចម្ការកៅស៊ូ​ ឈ្មោះ ​ហុប ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី។

​មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ កុក យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជន​ជាតិ​ទំពួន រស់នៅ​ភូមិ​ល្អឺ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី រង​របួស​ធ្ងន់​បែកក្បាល​ និង​ហូរ​ឈាម​តាម​ច្រមុះ​​ បើកបរ​ម៉ូតូ​មួយ​គ្រឿង ​ពី​កើតទៅ​លិច​ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ​​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​កើត​ហេតុ ក៏​ដួល​ខ្លួនឯង​រង​របួស​ធ្ងន់​តែម្ដង​។​

​ក្រោយពី​កើត​ហេតុ ជនរងគ្រោះ​ ត្រូវបាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ដោយឡែក ​ម៉ូតូ​ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​យកមក​រក្សាទុក​ ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ​ផងដែរ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu