Ad Code

ស្រវឹង​ បើក​ម៉ូតូ​​​លឿន​​​ រេ​ចង្កូត​ទៅ​បុក​ទ្រុង​គោយន្ត​ផ្នែក​ខាងក្រោយ​ ​​រង​របួស​ធ្ងន់



​ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​ករណី រវាង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ រង​របួស​ធ្ងន់​០១​នាក់​ ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ពពេល ឃុំ​ផ្អាវ ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​វេ​វ (Honda Wave) ពណ៌​ខៀវ បើកបរ​ពី​កើ​ត ទៅ​លិច មាន ឈ្មោះ ម៉ាន់ ណាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ ភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​រង​របួស​ធ្ងន់​)​។ វី​ឯ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ បើកបរ​ពី​លិច​ទៅ​កើត ឈ្មោះ លន់ វ៉ាន់​ធួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ក្នុង​បន្ទុក​ឪពុកម្ដាយ មាន​ទីលំនៅ ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹង​ថា មូលហេតុ អ្នកបើកបរ​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹង​ និង​ប្រើប្រាស់​ល្បឿន​លើស​ការកំណត់ ដល់​កន្លែង​កើតហេតុ​បណ្តាល​ឲ្យ​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​គោយន្ត​ហើយ​ទៅបុក​ទ្រុង​គោយន្ត​ផ្នែក​ខាងឆ្វេង។

សមត្ថកិច្ច​បាន​បន្តទៀត​ថា យោង​តាម​ការ​សន្និដ្ឋាន និង​ការវាស់វែង​បឋម​យល់​ឃើញ​ថា ឈ្មោះ ម៉ាន់ ណាក់ អ្នកបើកបរ​ម៉ូតូ ជា​អ្នក​បង្ក​ទៅលើ​ភាគី​គោយន្ត និង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ខ្លួនឯង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​វត្ថុតាង​ទាំងពីរ ត្រូវបាន​កម្លាំង​ជំនាញ បានធ្វើ​ការដកហូត យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្ដោះអាសន្ន​រង់ចាំ​ការដោះស្រាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu