Ad Code

សង្ស័យ​ទុសេ​ខ្សែភ្លើង​ បង្ក​ឲ្យ​ឆាបឆេះ​រោងចក្រ​ផលិត​ម្ជុលដេរ​អស់​១​ខ្នង



ភ្នំពេញ ៖ រោងចក្រ​ផលិត​ម្ជុលដេរ​មួយ​ខ្នង​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ​ទោះ​ជា​មាន​រថយន្ដ​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​ជាង​២០​គ្រឿង​ក៏​ដោយ​តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ​ព្រោះ​ពេលយប់​អត់​មាន​កម្មករ​ធ្វើ​ការដែល​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ក្នុងភូមិ​សាស្ដ្រ សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រោងចក្រ​ខាង​លើ​នេះ​មាន​យីហោ ម​កូ​ដុ។



តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​រោងចក្រ រួម​ជា​មួយ​អណ្ដាតភ្លើង​ឆេះ ឡើង​យ៉ាង សន្ធោសន្ធៅ​ភ្លាមៗ​តែម្ដង​ទើប​ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ ប្រតិបត្តិការ​នេះ​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ​ជាង​២០​គ្រឿង ដោយ​ប្រើ​ទឹក​អស់​ជាច្រើន​ស៊ី​ទែន និង​ប្រើ រយៈ​ពេល​ជាង​៤​ម៉ោង ទើប​អាច​គ្រប់​គ្រង់​ស្ថានការណ៍ បានតែ​គ្រាន់តែ​មិន​ឲ្យ​ឆេះ​រាលដាល​ប៉ុណ្ណោះ​ឯ​រោងចក្រ​នោះ​បាន​ឆេះ​ខ្ទេច​អស់​ទៅហើយ ទោះ​យ៉ាងណា​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះ​ឡើយ​ដោយសារ​រោងចក្រ​នេះ​គ្មាន​កម្មករ​ធ្វើការ​វេន​យប់​ទេ។



សម្ភារៈ​ក្នុង​រោងចក្រ គឺ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ អស់​ស្ទើរ​ទាំងស្រុង ចំណែក​មូលហេតុ​សមត្ថ​កិច្ច​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ​តែ​ជំហាន​ដំបូង​គេ​បាន​ដាក់​ការសង្ស័យ​ទៅលើ​ទុសេ​ខ្សែភ្លើង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu