Ad Code

ឆេះ​តូប​លក់ដូរ​អាជីវករ​ផ្សារ​សាមគ្គី​ បង្ក​ភាព​ភ្ញាក់ផ្អើល​ទាំង​យប់



កំពង់ស្ពឺ​ ៖​ គ្រោះ​អគ្គិភ័យ​ បាន​ឆាបឆេះ​បំផ្លាញ​តូប​លក់ដូរ​ក្នុង​ផ្សា​សាមគ្គី ស្ថិត ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បង្ក​ភាព​ភ្ញាក់ផ្អើល ប៉ុន្តែ​សំណាងល្អ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា។

ហេតុការណ៍​គ្រោះ អគ្គិភ័យ​នេះ បំផ្លាញ​តូប​អស់​មួយ មាន​ទំហំ ៨​គុណ ៨​ម៉ែត្រ របស់​ម្ចាស់​ឈ្មោះ ឡាយ ស្រី​យ៉ុង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ លក់ដូរ​អីវ៉ាន់​ចាប់ហួយ នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

នគរបាល​និយាយ​ថា សម្ភារៈ​ខូចខាត​តូប ទំហំ​៨​ម៉ែត្រ​គុណ​៨ ម៉ែត្រ ឆេះ​ស្ទើរ​ទាំងស្រុង ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង ស័ង្កសី អីវ៉ាន់​ចម្រុះ​នៅ​ក្នុង​តូប​ឆេះ​ទាំងអស់។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​អន្តរាគមន៍ រថយន្ត​ពន្លត់​អគ្គិភ័យ ក្រោម​កិច្ចសហការ​របស់​កម្លាំង​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ប្រើប្រាស់​មធ្យោបាយ រថយន្ត​អគ្គិភ័យ ចំនួន ០៥​គ្រឿង (​រថយន្ត​ខេត្តកំពង់ស្ពឺ ០៣​គ្រឿង និង ស្រុក អង្គ ស្នូល ០២ គ្រឿង ) រហូត ដល់ ម៉ោង ០១ និង ៣០ នាទី ថ្ងៃ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ អគ្គិភ័យ ត្រូវ បាន គ្រប់គ្រង និង ពន្លត់ បាន ទាំងស្រុង ។​

សូមបញ្ជាក់ថា ករណីនេះ ដោយមាន​កិច្ចសហការ ពី អាជ្ញាធរ មូលដ្ឋាន និង​ ការ​ បញ្ជា​ ដឹកនាំ ចង្អុល ការ ច្បាស់លាស់ ពី លោក ឧត្ដមសេនីយ៍ទោ ​សម សា មួន ស្នងការ នគរបាល ខេត្ត ទើប កងកម្លាំង នគរបាល គ្រប់ ផ្នែក អនុវត្ដ បាន​ ជោគជ័យ ការពារ បាន មិន អោយ អគ្គិភ័យ ឆេះ រាល ទៅ តូប ផ្សេង មួយ ចំនួន ទៀត ក្នុង ផ្សា ឡើយ ។​

មូលហេតុ ៖ បណ្ដាល មក ពី កា​រត​ខ្សែភ្លើង​គ្មាន​បច្ចេកទេស ធ្វើ ផ្ទុះ ព្រី ដែល ដោត អំពូល ក្នុង តូប ទើប ឆ្លង ចរន្តអគ្គិសនី ឆេះ តែ ម្ដង ( ខ្សែភ្លើង តំណ ច្រើន កន្លែង ) ។​

សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ​ពិសេស​ ក្រុម អាជីវករ ត្រូវ រៀបចំ ការពារ សុវត្ថិភាព ខ្ពស់ លើ បច្ចេកទេស ការត បណ្ដាញអគ្គិសនី ក្នុងផ្ទះ តូប កន្លែង​លក់ដូរ ត្រូវ រក អ្នកជំនាញ ឲ្យ ជួយ ក្នុង ករណី នេះ កុំ ប្រើប្រាស់ ខ្សែភ្លើង ចាស់ តំណ ច្រើន ព្រោះ អាច ប៉ះ ផ្ទុះ ឆ្លង ចិន្ដា ទៅ ជា អគ្គិភ័យ បំផ្លាញ ទ្រព្យសម្បត្តិ របស់ បងប្អូន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu