ភ្នំពេញ ៖ បន្ទាប់ពីធ្វើការកាប់ឆ្ការបាញ់ទឹកលាងសំអាតជារៀងរាល់ក្នុងរយៈពេលជិតកន្លះខែមកនេះឃើញថា ទីធ្លីមាត់ច្រាំងទន្លេដែលពោរពេញដោយស្មៅនឹងដើមត្រែងដោះក្រាស់ឃ្លិកនោះបែរមកមានសោភណភាពស្អាតឡើងវិញហើយដោយការខិតខំប្រឹងប្រែងធ្វើរបស់កម្លាំងប្រជាការពារខណ្ឌដូនពេញក្រោមការដឹងនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដែលបញ្ជាឲ្យកម្លាំងចុះធ្វើជារៀងរាល់ថ្ងៃធ្វើយ៉ាងឲ្យនៅទីមាត់ច្រាំងទន្លេទាំងនេះឲ្យទទួលបាននូវសោភណភាពដើមវិញ ដើម្បីទទួលការលំហែកាយពីសំណាក់ភ្ញៀវជាតិជាពិសេសភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍ដែលមកទស្សនានៅទីនេះទទួលបាននូវភាពស្រស់ស្រាយស្រូបយកខ្យល់បរិសុទ្ធពីទំនោរទន្លេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានបន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះបាញ់លាងសំអាត ការ៉ូឡាមាត់ទន្លេ កាត់ដើមត្រែងនិងស្មៅរួមទាំងធ្វើអនាម័យតាមច្រាំងទន្លេតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ មុខផ្សាររាត្រី។
ក្នុងការបាញ់លាងសំអាតនេះ លោក អភិបាលខណ្ឌក៏បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌ បន្តធ្វើការដាក់សាប៊ូម្សៅ និង យកច្រាស់ដុះលាងការ៉ូឡា នៅកន្លែងដែលមានស្នាមប្រឡាក់ខ្លាំង កាត់ដើមត្រែង និង សំអាតអនាម័យតាមច្រាំងទន្លេបន្ថែមទៀត ដើម្បីរក្សាបាននូវអនាម័យ សោភណភាពល្អស្អាត នៅក្នុងទីក្រុង។
លោកអភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា តំបន់មាត់ទន្លេ ជាតំបន់ទេសចរណ៍ និងជាកន្លែងលំហែកាយរបស់បងប្អូនប្រជាពលរដ្ឋទូទៅនិងជាពិសេសភ្ញៀវទេសចរណ៍បរទេសចឹងហើយចាំបាច់ណាស់ត្រូវតែមានសណ្ដាប់ធ្នាប់ សោភណភាព និងបរិស្ថានល្អប្រសើរបើទោះបីនៅតាមមាត់ច្រាំងទាំងនេះ ពោរពេញដោយស្មៅដុះ និង ដើមត្រែងយ៉ាងក្រាស់ឃ្មិកនេះ លោកក៏ចាត់កម្លាំងធ្វើជាប្រចាំធ្វើយ៉ាងណាឲ្យទិដ្ឋភាពទាំងនេះ វាក្លាយទៅភាពដើមវិញផងដែរ បើទោះបីការធ្វើនេះវាហត់ ឬ ប្រើពេលយូរយ៉ាងណាក៏កម្លាំងរបស់លោកនៅតែធ្វើឲ្យបានស្អាតតែម្តង៕
Source: Kampuchea Thmey Daily
0 Comments