Ad Code

ក្រុម​បវរ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ ដែល​មកពី​៦០​ប្រទេស​ នៅ​លើ​ពិភពលោក បាន​មកដល់​ទឹកដី​ព្រះរាជាណាចក្រ ​នា​ថ្ងៃ​ទី​២៤​កុម្ភៈ​



សៀមរាប​ ៖ ​ការ​មកដល់​ នៃ​ក្រុម​បវរ​កញ្ញាឯក​ភព​ផែនដី​នេះ ក្រោម​ការរៀបចំ និង​ដឹកនាំ​ដោយ​ក្រុម​ហ៊ុន​មី​ស ផ្លេ​និ​ត អ៊ីន​ធើរ​ណេ​សិ​នណល ឯ​.​ក (Miss Planet International ) ដែលមាន​ លោកស្រី ​ម៉ឹន ហា​លី​ម៉ាស ជា​អគ្គ​នាយិកា និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា (​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ )។

ពេល​មក​ដល់​ខេត្ត​សៀមរាប តាម​កម្មវិធី ​ដែល​បាន​គ្រោង​ទុក​ក្រុម​បវរកញ្ញា បាន​ចូលរួម​ដាំ​កូនឈើ​ទុកជា​អនុស្សាវរីយ៍​នៅ​បរិវេណ​វិទ្យាល័យ​សម្ដេចឪ ក្នុង​ក្រុង​សៀមរាប ដែល​សម្ដែង​ពី​អត្ថន័យ ​នៃ​ការ​ស្រឡាញ់​បរិស្ថាន​ផង​ដែរ។

តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្រុម​បវរ​កញ្ញា​ឯក មក​ប្រទេស​កម្ពុជា ​គឺ​ដើម្បី​ចូលរួម​ការប្រកួត​បវរកញ្ញា​ឯក​ភពផែនដី​អន្តរជាតិ​លើក​ទី១ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ។

ផ្អែក​តាម​លិខិត​នេះដែរ ក្រសួងទេសចរណ៍ ក៏បាន​រំពឹង​យ៉ាង​មុតមាំ​ថា តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ឯក​ភពផែនដី​នេះ ​នឹង​បាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​អន្តរជាតិ ​អំពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​សក្ដានុពល​ជាច្រើន​ទៀត​ដែល​កម្ពុ​ជា​មាន៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu