Ad Code

បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់ ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ព្រែក



កោះកុង ​៖​ បុរស​ម្នាក់ ​បាន​ចុះ​មើល​មង​ត្រី​ក្នុង​ព្រែក​ ពេល​ស្រវឹង​ស្រា​បណ្តាល​អោយ​ស្លាប់​បាត់បង់​អាយុជីវិត កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល នា​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ​២០១៩​​ ​​​​​ ​ត្រង់​ចំណុច​ភូមិ​តា​អុក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ណុប ណាត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

សមត្ថកិច្ច​បាន​អោយដឹង​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ បាន​ផឹកស្រា​ស្រវឹង​ហើយ​ជនរងគ្រោះ​បាន​ចុះទៅ​មើល​មង​ត្រី​ក្នុង​ព្រែក ក៏​បណ្តាលអោយ​លង់ទឹក​ស្លាប់​តែម្តង។​

ក្រោយ​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចរាល់​ សមត្ថកិច្ច​ បានប្រគល់​សព​ជនរងគ្រោះ​អោយទៅ​ភរិយា​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu