បន្ទាយមានជ័យ ៖ ថ្ងៃបុណ្យនែក្តីស្រឡាញ់នៅបន្ទាយមានជ័យបើទោះបីប្រជាពលរដ្ឋ ទាំង ប្រុស ទាំងស្រីនាំគ្នាបង្ហោះសារតាមហ្វេសប៊ុក ខ្លាច យុវនារី ពិសេស សិស្សដែលទើបតែពេញវ័យខ្លាចចាញ់បោកបុរស ជាសង្សារក្តី មិត្តសម្លាញ់ក្តីគ្រាន់តែគេប្រគល់ផ្កាឲ្យ១ទងសោះលង់ខ្លួនចាញ់បោកគេហ៊ានបូជាព្រហ្មចារីឲ្យគេយ៉ាងស្រួលនៅទីបញ្ចប់មានយុវវ័យ ឬ សិស្សខ្លះ ចង់សម្លាប់ ខ្លួន និងនឹកស្តាយក្រោយវាហួសពេលបាត់ទៅហើយ។ នៅល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅខេត្តបន្ទាយមានជ័យ នៅទីប្រជុំជនកន្លែងលក់ផ្កាជារៀងរាល់ឆ្នាំនោះគេសង្កេតឃើញថា ឆ្នាំនេះនៅតែមានអ្នកលក់ផ្កាដូចឆ្នាំមុនៗដដែលមានតែកើនឡើងទៀត បើទោះបីគេបង្ហោះសារអំពីបុណ្យនៃសេចក្តីស្រឡាញ់ខ្លាចចាញ់បោកគេយ៉ាងគគ្រឹក គគ្រេងយ៉ាងណាក្តី។
ចំណែកនៅខាងក្នុងសាលារៀនវិញមានសាលាមធ្យមសិក្សាសាធារណ និង ឯកជន ក៏ដូចតាមសាកលវិទ្យាល័យរដ្ឋព្រមទាំងតាមទីសាធារណៈខ្លះទៀត មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ ពិសេសគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រួ បានពង្រឹងវត្តមាននិងណែនាំដល់សិស្ស និស្សិតកុំឲ្យភ្លើតភ្លើន ភ្លេច ហើយផុងខ្លួនពីឥទ្ធិពលរបស់ទិវានៃការស្រឡាញ់ ឬ វ៉ាឡិនថាយដេ ថ្ងៃទី១៤ កុម្ភៈនេះ។ ប៉ុន្តែនៅខាងក្រៅ តាមដងផ្លូវនៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតសកម្មភាពអ្នកលក់ផ្កាកូឡាបមានច្រើន ផុលផុសនិងដាច់គួរសមដែរ។ ចំពោះការបង្ការ ទប់ស្កាត់ ការណែនាំ មានខ្លឹមសារពញ្ញាក់សតិស្មារតីសិស្ស និស្សិតសុំកុំយកថ្ងៃទី១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់ ទៅប្រែជាថ្ងៃបុណ្យសង្សារ ឬថ្ងៃធ្វើបុណ្យ ដាក់ទាន លះបង់ខ្លួនប្រាណបរិសុទ្ធឲ្យសង្សារ ឬ ប្រុសស្នេហ៍ ស្រីស្នេហ៍ឡើយ។ ពោលគឺកុំធ្វើអ្វីផ្ដេសផ្ដាស ដែលនាំឲ្យបាត់បង់មរតកវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ជាតិរបស់ខ្មែរយើង។ វាគឺជាទិវាថ្ងៃនៃក្ដីស្រលាញ់បែបគ្រឹះសាសនា ឬ សាសនាយេស៊ូ នៃបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអូសេអានី ឯណោះទេ៕
Source: Kampuchea Thmey Daily
0 Comments