សៀមរាប ៖ ទឹក មានតួនាទីសំខាន់ណាស់ក្នុងកិច្ចការអភិរក្សប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បើទោះបីជាអាចប្រឈមនឹងការខ្វះខាតទឹក ដោយកត្តាអាកាសធាតុក្តៅខ្លាំង អាជ្ញាធរជាតិអប្សរានឹងត្រូវរក្សាទឹកឲ្យមានគ្រប់គ្រាន់ ក្នុងកសិន្ធុប្រាសាទអង្គរវត្ត។
ក្នុងការអនុវត្តការងារនេះ អាជ្ញាធរជាតិអប្សរា កំពុងប្រមូលទឹកដែលហូរបន្តិចបន្តួចបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីធានាឲ្យបរិមាណទឹកគ្រប់គ្រាន់ ក្នុងការរក្សាលំនឹងប្រាសាទ ក៏ដូចជាសោភ័ណភាពប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ទឹកនៅកសិន្ធុប្រាសាទអង្គរវត្ត ស្ថិតក្នុងកម្រិតទាបជាងឆ្នាំមុនៗ ដោយកត្តាអាកាសធាតុ និងការចែកចាយទឹក ដើម្បីសង្គ្រោះស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្ដោយស្ទឹងសៀមរាប ក៏ដូចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មេត្តាប្រើទឹកដោយមានការប្រុងប្រយ័ត្ន និងត្រូវចេះជួយសន្សំសំចៃផង៕
Source: Kampuchea Thmey Daily
0 Comments