Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​(​យើង​ខិតខំ​ទាំងអស់គ្នា​ដើម្បី​លុបបំបាត់​ការជក់​និង​ចែកចាយ​ថ្នាំញៀន​ក្នុង​មូលដ្ឋាន​)



ភ្នំ​ពេ​ញ ៖ នៅក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៧​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​អាណត្តិ​ទី​២​នា​ព្រឹក​ថ្ងៃទី​២៨​ ខែ​កុ​ម្ភ​នេះ​ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​លើក​ឡើង​ថា ​(​យើងទាំងអ​ស់គ្នា​ត្រូវ​រួមគ្នា​លុបបំបាត់​នូវ​ការ​ប្រមូលផ្តុំ​ជក់​និង​ចែកចាយ​ថ្នាំញៀន​ឲ្យ​អស់​ក្នុង​មូលដ្ឋាន​)​ទើប​ប្រជាពលរដ្ឋ​យើង​លោក​សប្បាយ​និង​ស្ងប់ចិត្ត​។



ការ​លើក​ឡើង​របស់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បន្ទាប់ពី​រូបលោក​បាន​ទទួល​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ដែល​លោក​ស្នើ​សុំ​ឲ្យ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ឲ្យ​លុបបំបាត់​ឲ្យ​អស់​ទើប​ប្រជាពលរដ្ឋ​សប្បាយចិត្ត​។ ​ហើយ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​គឺ​ខ​ណៈ​ពេល​ដែល​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍​ទៀត​ថា បើសិនជា​សមត្ថកិច្ច​និង​អាជ្ញាធរ​យើង​មិន​នាំគ្នា​ខិតខំ​បង្ក្រាប​ឲ្យ​អស់​នូវ​មុខសញ្ញា​ចែកចាយ​ និង ​ប្រមូល​ផ្តុំ​ជក់​ថ្នាំញៀន​នោះ​ទេ​ គឺ​អ្នករងគ្រោះ​ធ្លាក់​ទៅលើ​កូនចៅ​ប្រជាពលរដ្ឋ​របស់​យើង​តែម្តង​។​ ហើយ​គ្រួសារ​ណា​បើសិន​ជា​មាន​សមាជិក​របស់​ខ្លួន​មាន​ជាប់​ពាក់​ព័ន្ធ​នូវ​សារជាតិ​ញៀន​នោះ​ គឺ​គ្រួសារ​នោះ​និង​ជួប​នូវ​ផល​លំបាក​ដោយ​គេច​មិន​ផុត​ឡើយ​។



លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បញ្ជាក់​ទៀត​ថា ​មុខសញ្ញា​ចែកចាយ​និង​ជក់​ថ្នាំញៀន​គឺ​និង​ក្លាយជា​មុខសញ្ញា​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅពេលដែល​រូបគេ​ពុំ​មាន​ថវិកា​យក​ទិញ​ថ្នាំញៀន​មក​សេព​។ ដូច្នេះ​បញ្ហា​សន្តិសុខ​គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​រួមគ្នា​លុបបំបាត់​ឲ្យ​អស់​នូវ​មុខសញ្ញា​ចោរកម្ម​ឲ្យ​អស់​ទើប​មូលដ្ឋាន​យើង​មាន​សេចក្តីសុខ​។

គួរ​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក​អ៊ុំ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​និង​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង លោក​អធិការ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​លោក លោកស្រី​ចៅសង្កាត់ លោក​មេភូមិ​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu