Ad Code

ចោរឆក់ និង​គូកន​០៨​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​



ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុមចោរឆក់​ និង​គូកន សរុប ០៨​នាក់ ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់។​

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ ទី​១.​ឈ្មោះ វ៉ា មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​អគារ​កូរ៉េ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នា​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី ជន​សង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច​។​

ចំណែក​ជនសង្ស័យ​០៧​នាក់​ទៀត ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​០២​នាក់ ​លើ​ករណី​ឆក់​កាបូប​នៅ​មហាវិថី ឈ្នះ ឈ្នះ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ និង ករណី​គាស់​ផ្ទះ នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។​
១.​ឈ្មោះ ឈិន ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​
២.​ឈ្មោះ ជា ប៉ែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
៣.​ឈ្មោះ ណៃ ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
៤.​ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ​
៥.​ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ​
៦.​ឈ្មោះ ភា ណា​ផាត់ ហៅ​ពន្លក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​
៨.​ឈ្មោះ ឆាយ ង៉ូ​វ​ចៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​

ក្រោយពី​បានធ្វើ​ការសាកសួរ ​តាម​វិធាន​ការ​ជំនាញ​រួច ជនសង្ស័យ ឈ្មោះ ឈិន ឈី ភេទ​ប្រុស និង ឈ្មោះ ជា ប៉ែត ភេទ​ប្រុស បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ខាងលើ ពិត​ប្រាកដ​មែន។ រីឯ​ឈ្មោះ ណៃ ហុង ភេទ​ប្រុស ក៏បាន​សារភាព​ដែល​ថា រូប​ខ្លួន​ និង​ ឈ្មោះ ឈិន ឈី បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​ជាមួយគ្នា​ផងដែរ។ ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី និង ​ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី ត្រូវជា​សង្សារ​របស់ ​ឈ្មោះ ឈិន ឈី និង​ ឈ្មោះ ជា ប៉ែត បាន​ឆ្លើយ​ថា ខ្លួន ក៏បាន​ដឹងថា​មិត្ត​ប្រុស​របស់​ពួកនាង គឺជា​ចោរ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ និង លួច​ជា​ញឹកញាប់។​

ដោយឡែក ឈ្មោះ ឆាយ ង៉ូ​វ​ចៃ ភេទ​ប្រុស និង ឈ្មោះ ភា ណា​ផាត់ ភេទ​ប្រុស បាន​ឆ្លើយថា ពួកខ្លួន​ទាំង​០២​នាក់ ​ពុំបាន​ធ្វើ​សកម្មភាព​ឆក់ ឬ គាស់​ផ្ទះ ទេ ប៉ុន្តែ​ពួក​ខ្លួន បាន​ចូលរួម​ប្រើប្រាស់​គ្រឿង​ញៀន​ជាមួយ​ក្រុម​ខាងលើ។

ក្រោយពី​បានធ្វើការ​តេស្ត​ពិសោធន៍​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​០៧​នាក់ ឃើញថា​មាន​សារធាតុ​ញៀន​ទាំងអស់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu