Ad Code

នរណា​ខ្លះ​ជា​អ្នក​ជំនាញ​ថតរូប​នៅ​ពេល​យប់​?



ភ្នំពេញ ​៖​ ជា​ការ​ពិត​ណាស់ ​ថ្មីៗ​នេះ​យើង​សង្កេតឃើញ​នៅ​លើ​បណ្តាញ​សង្គម​របស់​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង តារា​និយម​លេង​ហ្វេ​ក​បុក​ល្បីៗ​ជាច្រើនរូប​ បាន​បង្ហោះ​រូបភាព​បែប​គំនូរ​មួយ​សន្លឹក ដោយមាន​បុរស​ម្នាក់​កាន់​កាមេរ៉ា​ថតរូប និង​មាន​អក្សរ​សរសេរ​នៅ​ខាងក្រោម​ថា “ អ្នកជំនាញ​ថតរូប​ពេលយប់ ?“ បានទទួល​ការ Like , Comment និង Share បន្ត​គ្នា​។ តើ​លោក​អ្នកមាន​ចម្ងល់​ដូច​យើងខ្ញុំ​អត់​? ហេតុអ្វី​បានជា​នៅលើ Account Facebook ឬ Page Official របស់​ពួកគាត់​បង្ហោះ​រូបនេះ​?​។​

តាម​ការកត់សម្គាល់​គេ​ឃើញ​មាន​គណនេយ្យ​ហ្វេ​ស​បុក​របស់ លោក កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក ឈឹម​សក្កដា កញ្ញា ហ៊ិ​ន​ច័ន្ទនី​រ័ត្ន លោក ជា សុ​វណ្ណា​រឹទ្ធ អ្នកនាង សុខ​សុ​ម៉ា​វ​តី អ្នកនាង នាង សុ​វ៉ាត​នា ហៅ DJ Nana លោក ហៃ​ប៉ាវ​ហុង កញ្ញា ស៊ីន​យូ​ប៊ី​ន និង ក​ញ្ញ សាឡា​ត់​ស្រី​ឡាង ជាដើម​ដែល​សុទ្ធសឹងតែ​ជាតា​រា​សម្តែង និង​ជា​ពិធីករ ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

ប្រសិនបើ​លោកអ្នក​ក្រឡេក​មើលរូប​ភាព​មួយ​សន្លឹក​ដែល​ពួកគាត់​បាន​បង្ហោះ​តំណាលៗ​គ្នា​នោះ​! តើ​រូបនេះ​មានន័យ​ដូចម្ដេច​?​តើ​រូបនេះ​ចង់​សំដៅ​ទៅលើ​អ្វី​ទៅ ? តើ​លោកអ្នក​មានការ​ងឿងឆ្ងល់​ដូច​យើងខ្ញុំ​ទេ ថា​តើ​មាន​មូលហេតុ​អ្វីខ្លះ​បានជា​ពួកគាត់​ទាំងអស់គ្នា​បង្ហោះ​រូបនេះ​ដូចៗ​គ្នា​យ៉ាង​ដូច្នេះ ? តិច​លោ​ពួកគាត់​ចូលរួម​ប្រកួត​ថតរូប​ទាំងអស់គ្នា​ទៅ​!​ហើយ​តើ​អ្នកណាខ្លះ​ចាប់អារម្មណ៍​នឹង​ការ​បង្ហោះ​រូបភាព​របស់​ពួកគាត់ ដែលជា​Idol របស់លោក​អ្នក​? មានបាន​សាកសួរ​គាត់​ឬ​នៅ​? អ្នកណាខ្លះ​អាច​ទាយ​ដឹង​ពី​អ​ន្ថ​ន័យ​រូបភាព​ដែល​ពួកគាត់​បាន​បង្ហោះ​នោះ ? ពិតជា​ចង់ដឹង​ខ្លាំងណាស់ អីចឹង​ចាំមើល​សកម្មភាព​ពួកគាត់​ជា​បន្តទៅទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu