Ad Code

លទ្ធផល ​នៃ​ការ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​



​ភ្នំពេញ ៖ បុរស​ម្នាក់​ ឈ្មោះ​ អឹម ម៉ាប់ មុខរបរ​ជា​កម្មករ​ បាន​រងរបួស​បែកក្បាល​ ដែល​សាក្សី​អះអាង​ថា​មិន​សង្ឃឹម​រស់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ម្យ៉ាងទៀត​ជនរងគ្រោះ​មិនបាន​ពាក់មួក​ការពារ​សុវត្ថិភាព ​ទើប​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​បែបនេះ​។​

តាម​ប្រភពពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​ថ្ងៃទី​១៧​កុម្ភៈ​នេះ ​ជនរងគ្រោះ​ខាង​បាន​បើកបរ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE 50 13​ បានធ្វើ​ដំណើរ​លើផ្លូវ​លេខ​៣៥១ ​ក្នុងភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​មកដល់​មុខផ្ទះ​លេខ​២៨៨​ ក៏​ស្រាប់តែ​បុក​ជាមួយ​រថយន្ត​ម៉ាក​ហាយ​ឡឹ​ន​ឌឺ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V 56 71 ទិសដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​សន្លប់​បាត់មាត់​បាត់.ក ​ព្រោះ​អាការៈ​របួស​ធ្ងន់ធ្ងរ​ពេក​ ហើយ​ម្យ៉ាងទៀត​ជនរងគ្រោះ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​នោះទេ​។​

លោក​អធិការរង​បន្ត​ថា ​ដោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ នគរបាល​ខណ្ឌ​ច្បារអំពៅ​ បានសម្រេច​បញ្ជូន​រថយន្ត​ និង​ម៉ូតូ​ ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។​

នេះ​គឺជា​លទ្ធផល ​នៃ​ការ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ​ដែល​ច្បាប់​ចរាចរណ៍​បាន​ដាក់​ចេញ​ឲ្យ​អនុវត្តន៍​ ប៉ុន្តែ​អ្នកបើកបរ​ម៉ូតូ​មួយ​ចំនួន​មិនបាន​គោរព​ទេ​ តែ​ដល់​ជួប​គ្រោះ​ ទើប​ស្តាយ​ក្រោយ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu