Ad Code

ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ លួច​កាប់​ពីក្រោយ​រងរបួស​ធ្ងន់



រតនគិរី ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ បន្ទាប់ពី​ជន​មិន​ស្គាល់​មុខ​លួច​ប្រហារ​ពីក្រោយ​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​។

ករណី​លួច​កាប់​ប្រហារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ពុធ ៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ កន្លងទៅ ត​តាម​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុង​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​។

មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​ញ៉ា​ង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ចំនួន​២​នាក់ ទី​១-​ឈ្មោះ ចំ រិ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ច្រាយ បាន​រង​របួស​ចំ​ម្រាមដៃ​ខាងស្ដាំ រង​របួស​ស្រាល​។ ទី​២-​ឈ្មោះ កែវ ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បាន​រង​របួស​ធ្ងន់​ចំក្បាល​ខាងស្តាំ អ្នក​ទាំងពីរ​នាក់​រស់​នៅ​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

ជន​បង្ក​ចំនួន​២​នាក់​ ក្រោយ​ធ្វើ​សកម្មភាព​បាន​នាំ​គ្នា​រត់​គេចខ្លួន​បាត់ស្រមោល មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

មន្ត្រី​នគរបាល​បន្ត​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ និង​ដឹក​បញ្ជូន​ជនរងគ្រោះ​ទាំង​២នាក់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង ​ស្រុកអណ្តូង​មាស។

លោក​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​នាំ​គ្នា​ទៅលេង​ក្នុង​វត្ត​ឃុំ​ញ៉ា​ង ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏បាន​ឃើញ​មនុស្ស​២​នាក់​ដើរ​តាមផ្លូវ ពេល​ជិះ​ម៉ូតូ​ហួស​បន្តិច​ជន​បង្ក​លួច​កាប់​ពីក្រោយ​តែម្តង​រួច​រត់​គេចខ្លួនបាត់​។

​បច្ចុប្បន្ន​ជន​បង្ក​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​កំពុង​ចុះ​ស្រាវជ្រាវ តាម​រក​មុខសញ្ញា​ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu