ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន១៤១៤គ្រឿង អប់រំចំនួន៥០៤គ្រឿង និងពិន័យ ចំនួន៩១០គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួន១១៩៧៨គ្រឿង អប់រំចំនួន៤៦១៧គ្រឿង និងពិន័យ ចំនួន៧៣៦១គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សរុបរួម ចំនួន៣៥៥២៨គ្រឿង អប់រំ ចំនួន២៩០០គ្រឿង មធ្យោបាយពិន័យ ចំនួន៥២៤៥គ្រឿង ( មួក ៣៧៥៣គ្រឿង និងកញ្ចក់១១៨៤ គ្រឿង ស្រវឹង ចំនួន ១១គ្រឿង និងយានផ្សេងៗ ចំនួន២៩៧គ្រឿង ) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៣៧២គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន ២៥គ្រឿង អប់រំ ចំនួន១២គ្រឿង និងមធ្យោបាយពិន័យ ចំនួន១៣គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments