Ad Code

ជន​សង្ស័យ​​៣​នាក់ ក្នុងចំណោម​៤​នាក់ ជា​មុខសញ្ញា​លួច​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន



ឧត្តរមានជ័យ ៖ ដោយមាន​ការ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី​ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​បញ្ជា​ឲ្យ លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក គា គីន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ សហការ​ជាមួយ​ការិយាល័យ​អនុវត្ត​ដីកា ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ទោ ឆាន់ គឹម​លី និង​សមត្ថកិច្ច​នគរបាល​ខេត្ត កំពត​ ចុះ​អនុវត្ត​ដីកា​ចាប់ខ្លួន​ និង​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​សាលាដំបូង​ខេត្ត​កំពត ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៣​នាក់ ក្នុងចំណោម​៤​នាក់​ និង​០១​ទៀត​គេចខ្លួន (​កំពុង​តាម​រុករក​)​ជនសង្ស័យ​ដែល​បានធ្វើ​ការចាប់​ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោម ៖
១.​ឈ្មោះ នួន យាន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ​។​
២.​ឈ្មោះ ស៊ុម ហយ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ២១​ឆ្នាំ​។​
៣.​ឈ្មោះ ស៊ុម ង៉ុ​យ ភេទ​ប្រុស អាយុ៤៣​ឆ្នាំ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​ខាងលើ ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​ជួល​ស្ថិតនៅ​ភូមិ​អូរ​ស្មាច់​,​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​(​ក្រុម​លួច​រថយន្ត​)​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា បច្ចុប្បន្ន ​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុមការងារ​របស់​នាយកដ្ឋាន​ និង​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពត ​ជាម​ម្ចាស់​ករណី​ចាត់ការ​តាម​នីតិវិធី​បន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu