Ad Code

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន



ភ្នំពេញ ៖ កម្លាំង​ផ្នែក​ចរាចរណ៍ សហ​ការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​។

ជនសង្ស័យ​១.​ឈ្មោះ អុន លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ សម្ភារៈ​ដកហូត​១.​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ាក​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច​។ ​២.​កាបូប​ដាក់​ប្រាក់​ពណ៌​ដី​ចំនួន​១​។ ៣.​ប័ណ្ណបើកបរ​ឈ្មោះ អុន ណារិន ចំនួន ០១​សន្លឹក​។ ៤.​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១G-៤៧៣៤ ចំនួន ០១​គ្រឿង​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ផ្នែក​ចរាចរណ៍ សហ​ការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍ បាន​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ លុះដល់​វេលា​ម៉ោង ១៣និង៣០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១G-៤៧៣៤ ដោយមាន​ការសង្ស័យ កម្លាំង​យើង​ក៏​ធ្វើ​ការ​ឃាត់​ត្រួតពិនិត្យ រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ាក​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច ភ្លាម​នោះ កម្លាំង​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu