Ad Code

ហត្ថា​កសិករ លីមីត​ធី​ត​ សំអាត​បរិស្ថាន​នៅ​ក្រុង​សៀមរាប ក្រោម​ប្រធានបទ « ខ្ញុំ​ស្រលាញ់​ទីក្រុង​ស្អាត»​



សៀមរាប ៖ ​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ចំនួន​ប្រមាណ​ជិត​៤០០​នាក់ បានរៀបចំ​សកម្មភាព​ការងារ​សង្គម ដោយ​បាន​ប្រគល់​បង់​អង្គុយ ​តាម​ទី​សាធារណៈ និង​សំអាត​បរិស្ថាន ក្រោម​ប្រធានបទ “​ខ្ញុំ ស្រលាញ់​ទីក្រុង​ស្អាត​” ដែល​កម្មវិធី​នេះ ​គឺ​ផ្ដោត​ការយកចិត្តទុកដាក់​ជា​សំខាន់​ទៅលើ​បរិស្ថាន​ស្អាត និង​ការ​ដាក់​បង់​អង្គុយ​នៅ​តាម​ទី​សាធារណៈ ដើម្បី​បង្កើន​សោភ័ណភាព ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ​។

លោក ម៉ិច សុខ​មេត្រី អគ្គនាយក​អភិវឌ្ឍន៍​អាជីវកម្ម ប្រធាន​អគ្គនាយក​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា ​៖ “​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ហត្ថា​កសិករ​បាន​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម ហត្ថា​កសិករ​ បានធ្វើ​ការងារ​សង្គម​ជាច្រើន​ដូចជា សាងសង់​អគារ​មន្ទីរពេទ្យ សាងសង់​អាគារ​សិក្សា ផ្ដល់​សម្ភារៈ​សិក្សា អណ្ដូងទឹក បង្រៀន​អតិថិជន និង​សិស្សា​នុ​សិស្ស​អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ជាដើម​។

ការងារ​បរិស្ថាន​នៅថ្ងៃនេះ ជា​សកម្មភាព​ថ្មី​បន្ថែមទៀត ដែល​បាន​បង្ហាញ​កាន់តែច្បាស់​អំពី​ការ​យកចិត្តទុក​ដាក់​រ​បស់​ហត្ថា​កសិករ​ក្នុងការ​ចូលរួម ចំណែក​ក្នុង​អភិវឌ្ឍន៍​សុខុមាលភាព​សង្គម​កម្ពុ​ជា​ឲ្យ​កាន់តែ​ប្រសើរឡើង​”​។ លើសពីនោះ លោក​ក៍បាន ថ្លែងអំណរគុណ​ដល់​លោក​អភិបាលរងក្រុង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម និង​ជួយ​ជ្រោមជ្រែង​ទាំងអស់​ឲ្យ​កម្មវិធី​ក្នុង​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​លោក បូ មេ​ង​ទ្រី អភិបាលរងក្រុង​សៀមរាប បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ហត្ថា​កសិករ​ដែល​តែងតែ​ចំណាយ ពេលវេលា ថវិកា និង​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ចូលរួម​កិច្ចការ​សង្គម​តាម​រូប​ភាព​ផ្សេងៗ​កន្លងមក​។

លោក​បាន​មាន​ប្រសាសន៍ កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ហត្ថា​កសិករ ដែល​តែង​តែ​ចំណាយ ពេលវេលា និង​ថវិកា ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ជាក់ស្ដែង​ដូច​ការងារ​សម្អាត​បរិស្ថាន និង​ការ​ផ្ដល់ បង់​អង្គុយ​ សម្រាប់​សាធារណជន​នៅក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃនេះ​”។
ហើយ​លោក​សង្ឃឹមថា សកម្មភាព​នេះ គឺ​គំរូ​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ផងដែរ​។​

​សម្រាប់​ឆ្នាំ​២០១៩ នេះ ហត្ថា​កសិករ មាន​គម្រោង​សកម្មភាព​ការងារ​ទំនូល​ខុសត្រូវ​ជាមួយ​ការងារ​សង្គម​ជាច្រើន​ទៀត​ដល់​សហគមន៍ ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu