Ad Code

តូចចិត្ត​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ យក​ថ្នាំពុល​លេប​សម្លាប់ខ្លួន​បានសម្រេច



តាកែវ​ ៖​ យុវជន​ម្នាក់​ដាច់ចិត្ត​យក​ថ្នាំពុល​មក​ផឹក​សម្លាប់​ខ្លួន​បាន​សម្រេច ព្រោះ​តូច​ចិត្ត​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ។

ហេតុការណ៍​បង្ក​​ការ​ភ្ញាក់ផ្អើល​នេះ ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​០០​នាទី យប់ ស្ថិតនៅ​ក្នុងភូមិ​ព្រាល ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្ត​តាកែវ។

ប៉ូលិស​ស្រុក​គីរីវង់​បាន​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មាន​ករណី​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ប្រាកដ​មែន ដោយ​ជនរងគ្រោះ​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ បាន​យក​ថ្នាំពុល​ម៉ាក​Reasgant 5EC​ផឹក​សម្លាប់ខ្លួន​ក្នុង​រោង​ម៉ាស៊ីណ​កិនស្រូវ​ជាប់​ផ្ទះ​របស់ខ្លួន។ ប៉ូលិស​បន្តថា តាម​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់ថា មូលហេតុ​គឺ​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​ឪពុកម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ខ្លួន​ ទើប​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​បញ្ចប់​ជីវិត​តែម្តងទៅ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​គីរីវង់​ចុះ​ទៅដល់​កន្លែង​កើតហេតុ ​និង​បាន​ធ្វើការ​ពិនិត្យ​ទៅលើ​សព ក៏​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu