Ad Code

រីករាយ​ជាមួយនឹង​កម្មវិធី​ថ្មី I Can see your Voice Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ OPPO !



​ភ្នំពេញ​ ៖​ លោកអ្នក​ធ្លាប់បាន​ទស្សនា​កម្មវិធី​បែប​កំសាន្តៗ​និង​ល្បីៗ​លំដាប់ថ្នាក់​ពិភពលោក ជាច្រើន​រួចមកហើយ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស HDTV ដែលមាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ OPPO ដូចជា​កម្មវិធី Cambodia Got Talent ជាដើម​គឺ​ពិតជា​ជក់ចិត្ត​និង​សប្បាយរីករាយ​ខ្លាំង​។​

​យ៉ាងណាមិញ​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៩​ខាងមុខនេះ កម្មវិធី I Can See Your Voice Cambodia នឹង​ត្រូវបាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់​តទៅ និង​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ OPPO​។ មិនតែប៉ុណ្ណោះ OPPO តែងតែ​ចូលរួម​ឧបត្ថម្ភ​ក្នុងការ​ផលិត​វីដេអូ MV song ឬ ការធ្វើ MV Song ផ្ទាល់ខ្លួន​ដែល​ច្រៀង​និង​សម្តែង​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុងប្រទេស​កម្ពុជា និង តារា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ដូចជា​៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក​Step ព្រមទាំង​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​នាក់​ទៀត ។



​គួររំលឹកថា​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បាន​អភិ​វ​ ​ឌ្ឍ​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់ Smart Phone គ្រប់​ស្រទាប់ ជាពិសេស​ពី​ស្រទាប់​យុវវ័យ​កម្ពុជា ដែល​តែងតែ​ជាវ និង គាំទ្រ​ទូរស័ព្ទ OPPO គ្រប់​ម៉ូ​ឌែ​ល​ដែល​ចេញមក​ថ្មីៗ​ទាំងអស់ ដែល​កត្តា​ទាំងអស់នេះ បានធ្វើ​ឲ្យ​ផលិតផល​ទូរស័ព្ទ OPPO លក់ដាច់​អស់ពី​ស្តុក​ស្ទើរតែ​គ្រប់​ម៉ូ​ឌែ​ល​។​

​ជាមួយគ្នានេះ​បើ​យើង​ក្រឡេកមើល​ពីស​ក្កា​នុព​ល​នៃ​ទីផ្សារ​លក់​នៅតាម​បណ្តារ​ប្រទេស​អភិវឌ្ឍន៍ និង ប្រទេស​កំពុង​អភិវឌ្ឍ​​នានា​នៅ​ជុំវិញ​ពិភពលោក​វិញ យើង​ឃើញថា OPPO ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ជឿនលឿន មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​សំខាន់ៗ និង លក់ដាច់​ជាងគេ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ជាពិសេស​កាលពី​ឆ្នាំ​២០១៨ OPPO បាន​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អ ក្នុង​ការលក់​ផលិតផល​របស់ខ្លួន​ដាច់​គេ ស្ទើរតែ​ស្មើ​​ទៅនឹង​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ល្បីៗ​ជាច្រើន ដែល​បាន​នាំ​ចូលមក​លក់​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ក្នុង​តំបន់​អាស៊ាន​។​

សូមបញ្ជាក់ថា OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ Smart Phone ដែល​កំពុង​ពេញនិយម​នៅ​ទូទាំង​ពិភពលោក និង ក្នុងប្រទេស​កម្ពុជា​ផងដែរ ។ ព័ត៌មាន​លម្អិត​សូម​លោកអ្នក​ចូលទៅ​កាន់ Page របស់ OPPO https://www.facebook.com/OPPOCAMBODIA ៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu