Ad Code

កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​IV(Red IV) ក្រោម​ជំនួយ​ប្រទេស​ស្វី​ស អាល្លឺម៉ង់​បន្ត​ឆ្នាំ​២០១៩



បន្ទាយមានជ័យ ៖ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​IV(Red IV) ក្រោម​ជំនួយ​ប្រទេស​ស្វី​ស អាល្លឺម៉ង់​បន្ត​អនុវត្ត​នៅ​ឆ្នាំ​២០១៩ នេះ ជា​ឆ្នាំ​ទី​២​នៃ​កម្មវិធី​។​ផែនការ​នេះ​នឹង​ត្រូវ​ដាក់ជូន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​ថ្នាក់​ជាតិ​(NSC) របស់​កម្មវិធី​នេះ​អនុម័ត​នា​ខែមីនា​ឆ្នាំ​២០១៩ ខាងមុខ។



លោក​ស្តេ​ហ្វិ​ន ហាន​សិន​មេន (Mr S. Hansenman ) និង​លោក​លីន​សៃ ជួ​ហ្គើ (Mr Leanseig Jueger ) ប្រធាន​ប្រចាំ​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​នៃ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​IV(Red IV ថ្លែង​កាលពី​ថ្ងៃទី​១៤​ កុម្ភៈ ឆ្នាំ​២០១៩ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ក្នុង​កិច្ចប្រជុំ​គណៈ​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់​ខេត្តបន្ទាយមានជ័យ របស់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​IV(Red IV ថា ផែនការ​ប្រតិបត្តិ​នៃ​កម្មវិធី​នេះ​នា​ឆ្នាំ​២០១៩ ត្រូវ​ផ្នែក​ទៅលើ​សំណើ​គំរោង​គាំទ្រ​កម្មវិធី​Red IV ដែល​បាន​ដាក់​ជូន​ថ្នាក់​ជាតិ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧។ ​ហើយ​កម្មវិធី​នេះ​វា​ទាក់ទង​យ៉ាងច្រើន​ជាមួយ​សមាសភាគ​ទាំងឡាយ​នៃ​កម្មវិធី​កាល​លើក​មុន​ឬ​Red III កន្លងមក។



ផែនការ​ប្រតិបត្តិ​មាន​ចំនួន​៣​ផ្នែក ដោយ​មួយ​ផ្នែក​នៃ​លទ្ធផល​នីមួយៗ​ត្រូវ​បាន​បង្ហាញ​ជា​មាតិកា​សំខាន់​ក្នុង​ឯកសារ​នេះ វាគ្មិន​បរទេស​និង​កម្ពុជា​បាន​បន្ត​លើកឡើង​ពី​ផែនការ​ប្រតិបត្តិ​ឆ្នាំ២០១៩ លើ​លទ្ធផល​A អភិបាលកិច្ច​ល្អ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​(LED) លទ្ធផល B បរិយាកាស​អនុគ្រោះ​សម្រាប់​អាជីវកម្ម​នៅ​មូលដ្ឋាន​និង​ការ​ជំរុញ​អត្រា​ការងារ លទ្ធផល C ការលើកស្ទួយ​ចង្វាក់​ផលិតកម្ម​កសិកម្ម និង​តារាង​របស់​កម្មវិធី​RED IV ដែល​មាន​តួលេខ​គោលដៅ។​



លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់​ខេត្ត​នៃ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​IV(Red IV) បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា ​ផែនការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩​នេះ កម្មវិធី​ដែល​ទទួល​ជំនួយ​ពី​សហព័ន្ធ​អាល្លឺម៉ង់ និង​ប្រទេស​ស្វី​ស​( GIZ) មកពី​សហភាព​អឺ​រ៉ុ​ប (EU) នេះ​សមាសភាគ​ទី​I ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​រដ្ឋ​បាល​ក្រុង​ស្រុកលើ​ការ​កសាង​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​សមាសភាព​ភាគ​ទី II បន្តការងារ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​ភាពជា​ដៃគូ​ដែល​មាន​ស្រាប់​នៅក្នុង​ផ្នែក​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​(SME)​។



លោក លី សារី បន្ត​ថា ចំពោះ​សមាសភាគ​ទី​III បន្ត​អភិក្រម​លើកស្ទួយ​ចង្វាក់​ផលិតកម្ម​កសិកម្ម មានការ​ផ្តល់​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ​ខ្នាត​តូច ខ្នាត​មធ្យម ការ​ជំរុញ​ផ្សារភ្ជាប់​ទំនាក់ទំនង​ផ្គត់ផ្គង់​និង​ទីផ្សារ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu