Ad Code

រើស​បាន​កាំភ្លើង​AK47​មួយ​ដើម រពិស​ដៃ​ត្រូវ​ឪពុក​របួសធ្ងន់ នៅ​ស្រុក​លំផាត់



រតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ផ្ទុះ​គ្រាប់កាំភ្លើង​មួយ​គ្រា​ប់​ត្រូវ​ត្រង់​ភ្លៅ​ខាងស្តាំ​ធ្លា​យមក​ម្ខាង​។

​ហេតុការណ៍​រាលកៃ​កាំភ្លើង​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃ​ពុធ ៦​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់​។

មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ឈ្មោះ ញ៉ អ​ង្គួ​ត ភេទ​ប្រុស អាយុ៦៥ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ជា​មេភូមិ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

ជនសង្ស័យ​ឈ្មោះ អ​ង្គួ​ត និ​ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ជាមួយគ្នា​(​ត្រូវជា​កូន​)​។ មន្ត្រី​នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ នៅវេលា​ម៉ោង​១០​និង​០០នាទី​យប់ ​ថ្ងៃខែ​ដដែល​នេះ ខណៈ​ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដេក​លើ​គ្រែ​នៅលើផ្ទះ ហើយ​ឈ្មោះ អ​ង្គួ​ត និ​ច ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​បានមកពី​ឆ្លុះ​សត្វ​វិញ ហើយ​រើស​បាន​កាំភ្លើង​ម៉ាក​AK47​ស្វាយ​ត​មួយ​ដើម គ្មាន​លេខ​។ ពេល​មក​ដល់​ផ្ទះ​ក៏បាន​ដោះ​មើល​នៅ​ខាង​ក្រោមផ្ទះ ក៏​រាលកៃ​ត្រូវ​ឪពុក​ដែល​កំពុង​ដេក​នៅលើផ្ទះ​តែម្ដង​។

ក្រោយពី​ត្រូវរបួស​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ភ្លាមៗ​ផងដែរ​។

​បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​ដា បាន​ធ្វើ​ការ​ឃាត់ខ្លួន​កូនប្រុស​ជនរងគ្រោះ​ដើម្បី​ស៊ើប​អង្កេត​និង​ស្រាវជ្រាវ​ទៅតាម​នីតិ​វិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu