ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា លើកទី១០៨ ក្នុងឆ្នាំ២០១៩ នេះ ត្រូវប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។
ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ក្រោមប្រធានបទនេះ គឺមានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និង ការគាំពារសង្គម ដែលជាចក្ខុវិស័យ សម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្សហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និង ក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ៕
Source: Kampuchea Thmey Daily
0 Comments