Ad Code

ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុង​ដំណើរការ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ​រយៈពេល​៣​ថ្ងៃ​



​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​កម្ពុជា បាននិងកំពុង​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ និង​លើក​ទិសដៅ​សម្រាប់​ថ្ងៃ​ខាងមុខ រយៈពេល​៣​ថ្ងៃ ក្រោម​អធិបតីភាព​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយ​បើតាម​កម្មវិធី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​។​

សន្និបាត​ប្រចាំ​ឆ្នាំនេះ មានការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​យ៉ាង​ច្រើន​។ ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និបាត​ប្រចាំ​ឆ្នាំនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ពិនិត្យឡើងវិញ​ពី​សមិទ្ធផល និង​ការ​ប្រឈម​នានា នៅក្នុង​ឆ្នាំ​២០១៨ ព្រមទាំង​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩​។

តាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស សន្និបាត​ប្រចាំ​ឆ្នាំនេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារវន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការ​ជំរុញ​ការ​ទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើក​កម្ពស់​បន្ថែម​ទៀត​ដល់​ចំណេះដឹង​ជាក់ស្ដែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ និង​ការ​យល់​ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu