Ad Code

សម្ដេច​ហេង​សំរិន រៀប​អាពាហ៍ពិពាហ៍​បាន​៦២​ឆ្នាំ​ហើយ​ជាមួយនឹង​ចំណងដៃ​កូន ៥​នាក់ តែ​ស្លាប់​ម្នាក់​នៅក្នុង​សង្គ្រាម



ភ្នំពេញ ​៖ សម្ដេច​ពញ្ញា​ចក្រី​ហេង​សំរិន គិត​មកដល់ពេលនេះ​ មាន​អាយុ​៨៥​ឆ្នាំ​ហើយ និង​បាន​រៀប​អាពាហ៍ពិពាហ៍​អស់​រយៈពេល ៦២​ឆ្នាំ​ហើយ​ដែរ ជាមួយនឹង​ចំណងដៃ​អាពាហ៍ពិពាហ៍​កូន ៥​នាក់ ប៉ុន្តែ​ត្រូវបាន​ស្លាប់​ម្នាក់​នៅក្នុង​សង្គ្រាម​ឆ្នាំ ១៩៧៥.

សម្តេច ពញា​ចក្រី​បាន​បញ្ជាក់ថា សម្ដេច​ បាន​រៀបការ​ក្នុង​អាយុ ២២​ឆ្នាំ រហូតមកដល់ ឆ្នាំ​១៩៦៧ ១៩៦៨ សម្ដេច​មានកូន​ពីរ​នាក់​ជា​ចំណងដៃ​។ លុះ​មកដល់​ឆ្នាំ​១៩៧៥​សម្ដេច​បាន​បន្ត​មានកូន​ម្នាក់ទៀត ​ប៉ុន្តែ​បាន​ស្លាប់​នៅក្នុង​សម័យ​សង្គ្រាម​ពេលនោះ។ សម្ដេច​បានបញ្ជាក់​បន្ថែម​ផងដែរ​ថា ក្រោយ​បែក​គ្នា​និង​បាន​ជួបគ្នា​វិញ​នៅក្នុង​ឆ្នាំ ១៩៧៩ សម្ដេច​បាន​មានកូន​ពីរ​នាក់​បន្ថែមទៀត​ដែល​មកដល់ពេលនេះ​សរុប​កូន​ទាំងអស់​របស់​សម្ដេច​មា​ន​ចំនួន ៤​នាក់ តែ​កូន​ដែល​នៅក្នុង​បន្ទុក​មានតែ​ម្នាក់​ប៉ុណ្ណោះ​គឺជា​កូនពៅ​ដែល​មានកូន​​​បីនាក់​ផងដែរ។

ការបញ្ជាក់​បែបនេះ​រប​ស់ស​ម្ដេច​តេ​ជោ​បាន​ធ្វើឡើង ​ខណៈដែល​សម្ដេច​ទទួល​ជួប​ជាមួយ​ក្រុមការងារ ជំរឿន​ដែល​ដឹកនាំ​ដោយ លោក​ហួត​ហៃ​ អភិបាលរង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង មន្ត្រី​នៃ​ក្រសួងផែនការ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចំការមន នៅ​ភូមិគ្រឹះ សម្តេច ប្រធានរដ្ឋសភា​កម្ពុជា ដែល​ស្ថិតក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ។

ក្នុងឱកាស​ដែល​មន្ត្រី​ជំរឿន បាន​ចុះ​ផ្ទាល់ ដល់​ភូមិគ្រឹះ​សម្ដេច ហេង សំរិន ដោយ​ក្រុមការងារ នៃ​មន្ត្រី​ជំរឿន បាន​ជម្រាបជូន​សម្ដេច ពី​គោលការណ៍​មួយចំនួន ពាក់ព័ន្ធ នឹង​ការ​ជំរឿន​ប្រជាពលរដ្ឋ ដែល​បាន​បញ្ជាក់ថា ការធ្វើជំរឿន ត្រូវ​រៀបចំ ជា​សំណួរ​ពាក់ព័ន្ធ នឹង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ។ សម្រាប់​ការ​ជំរឿន នៅក្នុង​ភូមិគ្រឹះ​សម្ដេច ក្រុមការងារ​ត្រូវ ដាក់​ជា​សំណួរ ទៅលើ​សមាជិក​ទាំងអស់ នៅក្នុង​ភូមិគ្រឹះ​របស់​ស​ម្ដេច រួមមាន​ទាំង​អ្នកបម្រើ អង្គរក្ស ដោយ​សួរ​ជា​សំណួរ ពាក់ព័ន្ធ​នឹង​ការសិក្សា ការបង្ក​កំណើត ការ​ស្រង់​ទៅលើ ផ្ទះសម្បែង អគារ​ផ្សេងៗ ដោយ​ធ្វើការ​សម្ភាសន៍​ផ្ទាល់ នៅក្នុង​គ្រួសារ​តែម្តង ជាមួយនឹង​ការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត​។​ប៉ុន្តែ​មន្ត្រី​ជំរឿន មិន​បង្ខំ តម្រូវ​ឲ្យ​មាន អត្តសញ្ញាណ​ប័ណ្ណ ឬ​សំបុត្រកំណើត របស់​ប្រជាពលរដ្ឋ មក​បង្ហាញ​នោះទេ។

សម្តេច ហេង សំរិន ក្នុងឱកាស​នោះបាន​ផ្តល់នូវ​បទសម្ភាសន៍ យ៉ាង​ក្បោះក្បាយ ដល់​ក្រុមការងារ ដើម្បី​បង្ក​ភាពងាយស្រួល ជូន​ដល់​ក្រុមការងារ​ធ្វើ​ជំរឿន ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ដែល​បានបង្ហាញ នូវ​ឯកសារ សមាជិក ក្រុមគ្រួសារ​សម្តេច ដល់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu