Ad Code

ខឹង​បងប្អូន​ស្ដីបន្ទោស​រឿង​ដើរលេង​ច្រើន​ មក​លោតទឹក​សម្លាប់​ខ្លួន​បានសម្រេច



ភ្នំពេញ ៖ សព​យុវជន​ម្នាក់​ ត្រូវ​បាន​ក្រុមគ្រួសារ​រកឃើញ​ ហើយ​ស្រង់​យក​មក​លើគោក បន្ទាប់ពី​យុវជន​រូបនេះ​ចិត្តខ្លាំង​ បានសម្រេច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​ ដោយសារ​បងប្អូន​ស្ដីបន្ទោស​បន្តិច​បន្តួច​រឿង​ដើរលេង​ច្រើន​រកលុយ​មិន​សល់។

ហេតុការណ៍​ស្រង់​សព​នេះ​ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​២​ ខែ​មីនា ​ឆ្នាំ ២០១៩ នៅក្រោម​ស្ពាន​ជ្រោយចង្វា​ប៉ែក​ខាងកើត​ ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ពៅ ​ដា​វីន​ ហៅ​នី​ត ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឫស្សី​កែវ មុខរបរ​រត់​ម៉ូតូ​កង់​បី។

បើតាម​ក្រុមគ្រួសារ ជនរងគ្រោះ​បានឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​បងប្អូន​នៅ​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឫស្សី​កែវ ហើយ​ត្រូវ​បាន​បងប្អូន​ស្ដីបន្ទោស​រឿង​ដើរលេង​ដាច់​យប់​ច្រើន រកលុយ​មិន​សល់។



ក្រោយមក​ ដោយសារ​ស្រវឹង​ផង ហើយ​យុវជន​រូបនេះ ​បានគិត​ច្រើន​ផង​ ក៏បាន​ជិះ​ម៉ូតូ​ទាំងយប់​តែ​ម្តង ដោយ​មិនដឹង​ទៅណា​នោះទេ។

ប្រភព​បន្តថា នៅ​វេលា​យប់​នោះ​ ជនរងគ្រោះ​ បាន​ទូរស័ព្ទ​ប្រាប់​បងប្អូន​ម្នាក់​ទៀត​ថា យើង​លា​សិន​ហើយ​ ព្រោះ​អស់​កម្មពៀរ​នឹង​គ្នា​ហើយៗ ​ក៏​ផ្តាំ​ឲ្យ​បងប្អូន​មក​យក​ម៉ូតូ​ផង​នៅ​លើ​ស្ពាន​ជ្រោយចង្វា។
ដោយសារ​បងប្អូន​មិន​ចាប់អារម្មណ៍ ស្មាន​និយាយ​លេង រហូតដល់​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​១​មីនា​ បាត់​មិន​ឃើញ​តេ​ក៏​មិន​ចូល​ទើប​ដឹង​ផ្អើល​មក​រក ​ចាំ​មើល​សព​អណ្តែត​ទឹក។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃទី​២​មីនា​ ក្រុមគ្រួសារ​ក៏​ជួល​គេ​មុជ​រាវ​រហូតដល់​ម៉ោង​ជាង​១២ ​ក៏​ប្រទះឃើញ​ ហើយ​ស្រង់​មក​លើ​គោក ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​សង្កែ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu