Ad Code

ក្រុម​ឃ្លាំមើល​៖ សារធាតុ​ក្ល​រី​ន​ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ការវាយប្រហារ​លើ​ទីក្រុង Douma របស់​ប្រទេស​ស៊ី​រី​



ក្រុម​ឃ្លាំមើល​អាវុធ​គីមី​ពិភពលោក ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សារធាតុ​ក្ល​រី​ន ​ត្រូវបាន​គេ​ប្រើ​នៅ​ទីក្រុង Douma ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុងប្រទេស​ស៊ី​រី​កាលពី​ឆ្នាំ​២០១៨។ ក្រុម​ឃ្លាំមើល​បាន​និយាយ​បែបនេះ​នៅក្នុង​របាយការណ៍​ចុងក្រោយ​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​អំពី​ការវាយប្រហារ​ដ៏​សាហាវ។

របាយការណ៍​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) គឺ​ផ្អែកលើ​ដំណើរ​ទស្សនកិច្ច​មួយរ​បស់​ក្រុមអធិការកិច្ច​ទៅកាន់​កន្លែង​នៃ​ការវាយប្រហារ​ដែល​សាក្សី​បាន​និយាយថា បានសម្លាប់​មនុស្ស​ចំនួន​៤៣​នាក់។

មហាអំណាច​លោកខាងលិច​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ស្តីបន្ទោស​លើ​របប​របស់​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad សម្រាប់​ឧបទ្ទវ​ហេតុនេះ​និង​បាន​បើក​ការវាយប្រហារ​ពី​អាកាស​លើ​មូលដ្ឋាន​យោធា​ដើម្បី​ជាការ​ឆ្លើយតប។

ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​បាន​និយាយថា ស៊ីឡាំង​ចំនួន​២​ដែល​ទំនងជា​ផ្ទុក​សារធាតុ​ក្ល​រី​ន​បាន​បុក​ចូលក្នុង​ប្លុក​លំនៅដ្ឋាន​មួយ​នៅក្នុង​ទីក្រុង​នេះ។ របាយការណ៍​របស់ OPCW បាន​និយាយថា មាន​ហេតុផល​សមរម្យ​ដែលថា ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ជា​អាវុធ​បានកើត​ឡើង​នៅ​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨​។ សារធាតុពុល​នោះ​មាន​ផ្ទុក​ជាតិ​ក្ល​រី​ន។

ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​នេះ​បាន​និយាយថា ខ្លួន​មិនបាន​រកឃើញ​ភស្តុតាង​នៃ​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​នៅ​ទីក្រុង Douma ដូច​ការចោទប្រកាន់​ដោយ​ភាគី​មួយចំនួន​នៅក្នុង​ជម្លោះ​នោះទេ។

ការរកឃើញ​នេះ​បានបញ្ជាក់​ពី​របាយការណ៍​បណ្ដោះអាសន្ន​របស់​អង្គការ OPCW ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែកក្កដា​ដែល​បាន​និយាយថា ដាន​នៃ​សារធាតុ​ក្ល​រី​ន​ត្រូវបាន​រកឃើញ។

របាយការណ៍​នោះ​មិនបាន​ស្តីបន្ទោស​នរណា​ទេ​ព្រោះ​វា​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់ OPCW នៅពេលនោះ​ថ្វីបើ​ក្រុម​ឃ្លាំមើល​នេះ​បានទទួល​សិទ្ធិអំណាច​ដើម្បី​ស៊ើបអង្កេត​រក​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​គីមី​ទាំងអស់​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ឆ្នាំ​២០១៤​ក៏ដោយ។
ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​លោក Assad បាន​ច្រានចោល​របាយការណ៍​នេះ​ហើយ​បាន​និយាយ​ថា ការវាយប្រហារ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត​ជួយសង្គ្រោះ​ស៊ី​រី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា “​មួក​ស​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu