Ad Code

នគរបាល​ស្រុក​ស្អាង​ ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​២​នាក់​ ដកហូត​បាន​ថ្នាំញៀន​១៩​កញ្ចប់



កណ្តាល​ ៖​ លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ថា​ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់​ បាន​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​បាន​ចំនួន​២​នាក់​ និង ​ដកហូត​ថ្នាំញៀន​ចំនួន​១៩​កញ្ចប់ ​កាលពី​ព្រលប់​ថ្ងៃទី​២៣ ​ខែ​មីនា​ ឆ្នាំ​២០១៨​។

មុខសញ្ញា​ត្រូវ​ចាប់​ខ្លួន​នោះ​ ទី​១​ឈ្មោះ ខេង ផា​យុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។



ជនសង្ស័យ​ចាប់ខ្លួន​នៅ​ថ្ងៃសៅរ៍ ០៣​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥​និង​៣០​នាទី ត្រង់ចំណុច ភូមិតា​លន់ ឃុំ​តា​លន់ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុ​តាង​ចាប់​យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​) ចំនួន ០៣​កញ្ចប់​តូច។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ជនសង្ស័យ​ម្នាក់ទៀត​ និង ​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់​បង្ក្រាប​ក្នុង​ថ្ងៃ​សៅរ៍​ដែរ វេលា​ម៉ោង ១៦​និង​០០​នាទី ចំណុច​ផ្ទះ​របស់​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន ស្ថិត​ក្នុងភូមិ តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ ជនសង្ស័យ​ឈ្មោះ ជួប សុវណ្ណា​រ៉េត ហៅ ឌឿ​ន ភេទ​ស្រី អាយុ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិតា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ (​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល ចំនួន ០១​លើក ពី​បទ​ជួញដូរ​គ្រឿងញៀន កាលពី​ឆ្នាំ​២០១៦ ជាប់​រយៈពេល ២​ឆ្នាំ​)។



វត្ថុ​តាង​ចាប់​យក​រួមមាន – ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៦​កញ្ចប់ ក្នុង​នោះ ធំ ០២​កញ្ចប់ និង​តូច ១៤​កញ្ចប់។

​លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅឋាន​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១៦​កញ្ចប់ ក្នុង​នោះ ធំ ០២​កញ្ចប់ និង​តូច ១៤​កញ្ចប់ រួច​ឃាត់ខ្លួន​ជនសង្ស័យ​។ ចំពោះ​ជនសង្ស័យ​ឈ្មោះ​ខេង​ ផា​យុ​ សម​ត្ថ​កិច្ច​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu