Ad Code

ទុស្សេ​​​ខ្សែភ្លើង ​ឆេះ​បន្ទប់​ជាន់​ទី​៩​ សណ្ឋាគារ​សា​ង៉ាំ​រី​សត ​រង​របួស​កម្មករ​៥​នាក់



ឧ​ត្ត​រ​មានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​កើតឡើង​នៅ​សណ្ឋាគារ​សា​ង៉ាំ​រី​សត កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី​យប់ ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដោយ​​​ឆេះ​បន្ទប់​កំពុង​សាងសង់ ដែលមាន​ដាក់​សាំង​ក្រអូប បេ​អិ​ល តូ​អា សម្រាប់​លាប​គ្រឿង​សង្ហារិម ជាច្រើន​ធុង នៅ​ជាន់​ទី​៩ នៃ​សណ្ឋាគារ​សា​ង៉ាំ​រី​សត ​​ដោយារ​​​ទុស្សេ​ខ្សែភ្លើង​រាល​ឆាបឆេះ​តែម្តង។

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា កម្មករ​ដែល​រង​របួស​ចំនួន​៥​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ឆាប​ឆេះ​មានឈ្មោះ​ដូចខាងក្រោម​ ៖ ១.​ឈ្មោះ ប៉ាក ហូ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ កម្មករ​ក្នុង​ក្រុមហ៊ុន រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង។ ២.​ឈ្មោះ ស្រង់ វន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង។ ៣.​ឈ្មោះ ឈួ​យ វ៉ាន់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ឃុំ​ខាងលើ។ ៤.​ឈ្មោះ ជឿន សុភា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ ឃុំ​ខាងលើ។ ៥.​ឈ្មោះ ចាន់ ពិសី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ រស់នៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។

ក្នុងករណី​ខាងលើនេះ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចំនួន​២០​នាក់ រថយន្ត​ពន្លត់​អគ្គិភ័យ ០១​គ្រឿង រួមជាមួយ​កងកម្លាំង​ចម្រុះ ដឹកនាំ​ដោយ លោក​អភិបាលស្រុក ជួយ​អន្តរាគមន៍ និង​បាន​ប្រើប្រាស់​ទឹក​របស់​សណ្ឋាគារ​បាញ់​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​២៣​និង​៣០​នាទី។

ក្នុងនោះ​បណ្តាល​ឲ្យ​សន្លប់​កម្មករ​ក្រុមហ៊ុន​ចំនួន​៥​នាក់ (ប្រុស) ដែល​ចូលទៅ​ពន្លត់ ​ហើយ​ឈ្លក់ផ្សែង​ខ្លាំងពេក និង​បាន​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក បច្ចុប្បន្ន​បាន​ធូរស្រាល​វិញ​ហើយ និង​ឆេះ​ខូចខាត​បន្ទប់​បន្តិចបន្តួច ព្រមទាំង​សម្ភារៈ​មួយចំនួន។

លុះ​មកដល់​ម៉ោង​២៤​និង​៣០​នាទី ឯកឧត្តម ប៉ែ កុស​ល្យ អភិបាលខេត្ត អម​ដំណើរ​ដោយ លោក​ឧត្ដម​សេនីយ៍​ត្រី ហង្ស បូរ ស្នងការ​រង បាន​ចុះមក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​សួរសុខទុក្ខ​ជនរង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង។ ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ឯកឧត្តម​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឧបត្ថម្ភ ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ពេល​យប់ ទឹកប្រាក់​ចំនួន​១​លាន​រៀល​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu