Ad Code

គ្រូបង្វឹក​បឹងកេត នៅតែ​សម្លឹង​ឃើញ​ចំណុច​ខ្វះខាត​របស់​កូនក្រុម ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម



​លោក ហៅ សុជាតិ គ្រូ​បង្គោល​ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​បាន បាន​សម្លឹង​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​កូនក្រុម​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ចាប់ផ្តើម ខណៈ​លោក​ក៏​ត្រូវ​ការ​ពេល​កែខៃ​ក្រុម​ឲ្យ​បាន​ល្អ​ ដើម្បី​ប្រជែង​យក​ពានរង្វាន់​ផងដែរ​។



​គ្រូបង្វឹក​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​រូបនេះ​ បាន​បញ្ជាក់​ថា ​សមាជិក​ក្នុង​ក្រុម​យល់ចិត្ត​គ្នា​៧០%​ហើយ តែ​ចំណុច​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់ គឺ​តំបន់​ការពារ ដែល​ប៉ុន្មាន​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​ចុងក្រោយ​តែងតែ​របូត​គ្រាប់​បាល់​។​ «​និយាយ​ទៅ​ចំណុច​ខ្វះខាត គឺ​ការ​សហការ​គ្នា​លេង​ជា​ក្រុម នៅ​មិនទាន់​រលូន​១០០​ភាគរយ ហើយ​មួយទៀត គឺ​តំបន់​ការពារ​របស់​យើង​ក៏​ត្រូវ​ផ្ដោត​សំខាន់​ដែរ ព្រោះ​យើង​តែងតែ​របូត​គ្រាប់​បាល់​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​»​។ គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ ខាងលើ​បានបញ្ជាក់​។



​លោក ហៅ សុជាតិ បាន​បញ្ជាក់ថា ​ក្លិប​បឹងកេត​នា​ពេល​បច្ចុប្បន្ន​ក៏​កំពុង​ព្យាយាម​រៀបចំ​ឲ្យ​បាន​រួចរាល់​ដូចគ្នា មុន​ការប្រកួត​ដ៏​ធំ​ទាំង​២​ប្រចាំ​ប្រទេស​រួមមាន លី​គ​កំពូល និង ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចូលមក​ដល់​។ បែប​ណា​ក្ដី លោក​ក៏បាន​បាន​សម្លឹង​ឃើញ​ពី​ក្រុម​មួយចំនួន​ដែលជា​គូប្រជែង​មានការ​រៀបចំខ្លួន​បាន​ប្រសើរ​ច្រើន​មុន​យុទ្ធនាការ​រដូវ​កាល​ថ្មី​មកដល់​។

​សូម​រំលឹក​ថា ​ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu