រតនគិរី ៖ បុរសជនជាតិវៀតណាមម្នាក់បានដើរដាក់គ្រែ តុ ឆ័ត្រ នៅលើដងផ្លូវសាធារណៈរបស់រដ្ឋនៅពេលយប់ ហើយបានយកលុយពីអាជីវករលក់ដូរនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពួកគាត់ដែលធ្វើដំណើរទៅមកនោះ។
ករណីនាំខ្លួនជនជាតិវៀតណាមម្នាក់ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។
មន្ត្រីនគរបាល បានឲ្យដឹងថា ឈ្មោះ អាវ គ្រី ភេទប្រុស អាយុ៤៤ឆ្មាំ ជនជាតិវៀតណាម មកស្នាក់នៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកថា ពាក់ព័ន្ធករណីដើរដាក់គ្រែ តុ ឆ័ត្រ ជួលលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋធ្វើឲ្យខូចសណ្តាប់ធ្នាប់តាមដងផ្លូវខាងលិចផ្សារក្រុងបានលុង ហើយបញ្ជូនទៅអធិការក្រុងបានលុងដើម្បីយកមកធ្វើការណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពតទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments