Ad Code

ផល សោ​ភ័​ណ្ឌ ជួប គូ​លាប ដាំ ឯ រិ​ទ្ធ ភូ​លូ ជួប ហ្វា​នី​មី​ត នៅ​សង្វៀន​គូ​បូ​តា ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ និង រិ​ទ្ធ ភូ​លូ នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សុក្រ​ទី​០៨​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមាន​ជ័យ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នោះ គឺ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​ឲ្យ ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ​ឈ្មោះ ​កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 ) ដោ យ​ប្រកួត​ក្នុង​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។​

កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក តែ​មិនដែល​ប៉ះ​ប្រកួត​ជាមួយ​ផល សោ​ភ័​ណ្ឌ​ ទេ។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣​ថ្ងៃទី​០៩​តុលា​២០១៦ គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ និង​លើក​ទី​៤​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ខេត្តស្វាយរៀង​ក្នុង​ទឹក​ទី​៤​ទៀត ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៩៣​លើក ឈ្នះ​៧៧​លើក ចាញ់​១៤​លើក និង ស្មើ​០២​លើក។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា អាច​ឈ្នះ​ ផល សោ​ភ័​ណ្ឌ​ នោះ​ឡើយ ព្រោះថា​ផល សោ​ភ័​ណ្ឌ​នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ប្រណី​ដៃ​ថែមទៀត។ ចាំមើល ផល សោ​ភ័​ណ្ឌ អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ ប្រាន​២៦ បាន​ឬ​អត់ ?។​

ផល សោ​ភ័​ណ្ឌ គេ​ក៏មាន​ផ្លែ​ល្អ​ដែរ ពិសេស​គឺ​ផ្លែ​កែង និង​កណ្តាប់ដៃ ហើយ ​សោ​ភ័​ណ្ឌ ​នៅមាន​ស្នៀត​ទាត់​ល្អ​ខ្លាំង ​និង​ធ្ងន់​ថែមទៀត។ ​ឯ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ​វិញ សោ​ភ័​ណ្ឌ​ក៏​រឹងមាំ​មិន​ងាយ​ស្រុត​ខ្សោយ​នោះទេ។ ​ផល សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​មិនតិចជាង​១០០​លើក​នោះទេ។ សោ​ភ័​ណ្ឌ ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣៨​លើក ក្នុងនោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២២​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤៤​លើក។ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សោ​ភ័​ណ្ឌ​ វាយ​ឈ្នះ​Rithiara កាលពី​ថ្ងៃទី​២៤​កុម្ភៈ​កន្លងមកនេះ។
​ទោះជា​យ៉ាងណា ផល សោ​ភ័​ណ្ឌ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​កូ​លាប ដាំ នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា សោ​ភ័​ណ្ឌ​ ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ទេ។ ចាំមើល តើ​ផល សោ​ភ័​ណ្ឌ ​ឈ្នះ​ឬមួយ​ក៏ Kolabdam Phran26 ឈ្នះ​សម្រាប់​ការជួបគ្នា​នេះ?។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ ហ្វា​នី​មិត្ត​(Fa Nimith Phran26)។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ជា​លើក​ទី​១៥ សម្រាប់​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។ ​ក្នុង​១៤​លើក​កន្លងមក ភូ​លូ វាយ​ឈ្នះ​ថៃ​១៣​លើក និង​ចាញ់​២​លើក។​ ការជួប​ថៃ​លើកចុងក្រោយ​នេះ (១៧​កុម្ភៈ​២០១៩) ភូ​លូ វាយ​ឈ្នះ​ឃុ​ម ផេ​ត ក្នុង​ទឹក​ទី​៣។​

រិ​ទ្ធ ភូ​លូ ទោះជា​គេ​ទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មាន​ខ្លាចញញើត​ទេ។ គេ​ទើប​ឡើង​ប្រកួត​បាន​ចំនួន​៦១​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៤៤​លើក ចាញ់​១៣​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៧​លើក។

ហ្វា នី​មិត្ត ប្រាន​២៦ គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ច្រើនដង​ហើយ​កន្លងមក ។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ ។ ព្រោះ​បើតាម​ប្រវត្តិ​ហ្វា​នី​មិត្ត ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​ស្មើ​០៣​លើក។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ផ្លែ​មុត​ស្រួច​ល្អ ទាំង​កណ្ដាប់ដៃ ទាត់ និង ជង្គង់ ហើយ​ថែមទាំង​មិន​ចេញ​ខ្លាច​ទៀតផង។ បើ​ប្រៀប​ជាមួយ​រិ​ទ្ធ ភូ​លូ គឺ​មិនដឹងថា យ៉ាងណា​នោះទេ ព្រោះថា រិ​ទ្ធ ភូ​លូ គេ​ក៏​វាយ​មិនចេះ​ខ្លាច​ដែរនោះ។

យ៉ាងណា ប៉ះ​ជាមួយ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ហ្វា​នី​មិត្ត ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ភូ​លូ គេ​វាយ​បុក​ខ្លាំង កណ្ដាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការ​ប្រកួត​លើក​នេះ​។ ​ដូច្នេះ ​ចាំមើល តើ រិ​ទ្ធ ភូ​លូ អាច​យកឈ្នះ​ហ្វា នី​មិត្ត​ប្រាន ​២៦ បាន​ឬ​អត់ ក្នុង​ការ​ជួបគ្នា​លើកដំបូង​នេះ?៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu